គណៈរដ្ឋមន្ដ្រី លើកពេល នៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី៦ធ្នូ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការលោក ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានសេចក្ដីជូនដំណឹងពីការលើកពេល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ដោយត្រូវលើកទៅពេលក្រោយវិញ។
ក្នុងសេចក្ដីជូនដំណឹង របស់លោក ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃនេះ មិនទាន់បញ្ជាក់ថា កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃណានោះទេ ៕