ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាតលើកទី៣៩របស់ សហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)បាននឹងកំពុងប្រារព្ធឡើងនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ

83

ភ្នំពេញ៖សន្និសីទស្តីពីទីក្រុងដែលមានភាពធន់ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញនៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)បាននឹងកំពុងប្រារព្ធឡើងនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញនាព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩នេះដោយបានទទួលស្វាគមន៍គណៈប្រតិភូនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤០២នាក់មកពី៤១ប្រទេសទូទាំងពិភពលោក។

    លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ផ្ទះក្នុងឱកាសនោះបានថ្លែងក្នុងពិធីបើកសន្និសីទស្តីពីទីក្រុងដែលមានភាពធន់ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញនៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF : Association Internationale des Maires Francophones) ដោយមានការចូលរួមពីសមាជិករដ្ឋសភានិងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដែលជាអតីតអភិបាលរាជធានីភ្នំពេញលោកព្យែរប៊ែយំ(PIERRE BAILLET)លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង

   លោកឃួងស្រេងបានមានប្រសាសន៍ថាមហាសន្និបាតលើកទី៣៩របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងគឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសម្រាប់សមាគមAIMF និយាយជារួមនិងនិយាយដោយឡែកសម្រាប់រាជធានីភ្នំពេញដើម្បីឈានទៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយទាំងក្នុងក្របខ័ណ្ឌទីក្រុងជាមួយសមាគមនិងទីក្រុងជាមួយទីក្រុងដែលជាសមាជិកសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។រាជធានីភ្នំពេញពិតជាមានកិត្តិយសនិងមោទនភាពបំផុតដោយបានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៣៩របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងដោយដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤០២នាក់អញ្ជើញមកពី៤១ប្រទេសទូទាំងពិភពលោក។

   សន្និសីទពេញអង្គ«ការស្តារឡើងវិញនិងការអភិវឌ្ឍទីក្រុង» បានលើកឡើងអំពីការងារស្ថាបនាទីក្រុងឡើងវិញបាននិងកំពុងក្លាយជាទីក្រុងប្រឈមរួមពិតៗសម្រាប់គ្រប់ក្រុងលើពិភពលោកស្ថានភាពទាំងឡាយដែលភ្នំពេញនិងគីហ្គាលីជួបប្រទះក្រោយសង្គ្រាមក្តី, គ្រោះមហន្តរាយធម្មជាតិក្តី, គម្រាងធំៗដើម្បីកែលម្អក្រុងសារជាថ្មី(ក្រុងសៀងហៃ, ក្រុងឡុងដ៏, ក្រុងដេត្រ័រ) សុទ្ធតែនាំដល់ការកំទេចនិងការកសាងឡើងវិញប្រកបដោយថាមភាពខ្លាំងក្លាមិនធ្លាប់ជួបប្រទះពីមុន។ហេតុនេះហើយទើបការស្ថាបនាឡើងវិញនូវទីក្រុងបានក្លាយជាសមាសធាតុជាសរវ័ន្តមិនអាចខ្វះបាននៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងន័យនេះហើយដែលសិក្ខាសាលានេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តោតជាសំខាន់ទៅដល់ការស្ថាបនាក្រុងឡើងវិញក្រោយពេលជួបមហន្តរាយធំៗក្រោយកើតជម្លោះឬគ្រោះធម្មជាតិ។បទអន្តរាគមន៍ទាំងឡាយដែលលើកយកមកក្នុងពេលនេះផ្តោតជាសំខាន់លើកត្តាថាមភាពចំនុចជាសារវន្ត័សម្រាប់ការស្ថាបនាឡើងវិញហើយវាមានភាពប្រទាក់ក្រឡាគ្នាស្និតទៅនឹងដំណាក់កាលដែលមនុស្សនិងទីក្រុងត្រូវបានបំបែកចេញពីគ្នា។

   សិក្ខាសាលា«សមត្ថភាពធន់របស់ទីក្រុងការគិតគូរពីបញ្ហាប្រឈមនៃស្ថាបនាទីក្រុងឡើងវិញ» បានសហការជាមួយមជ្ឍមណ្ឌលសិក្សាខ្មែរ, វិទ្យាស្ថាននគររូបនីយកម្មទីក្រុងប៉ារីស, សមាគមដើម្បីការបណ្តុះបណ្តាលនិងស្រាវជ្រាវការរៀបចំក្រុងនិងនគររូបនីយកម្មនៅសណ្ឋាគារសុខា៕

 

អត្ថបទដែលជាប់ទាក់ទង