ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារសហគមន៍ អនុញ្ញាតឱ្យជួសជុល និងសង់តូចតាចបាន ៦៩ករណី ក្នុងខែវិច្ឆិកា

54

សៀមរាប៖ របាយការណ៍សកម្មភាពការងារ និងលទ្ធ​ផ​លការងាររបស់ក្រុមការងារស​ហ​គមន៍ ​នៃអាជ្ញាធរជាតិអប្សរាប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការចុះពិនិត្យ ​អនុ​ញ្ញាតការ​ជួ​សជុល និងសាងសង់តូចតា​ច​ អនុញ្ញាតបានចំនួន៦៩ករ​ណី​ ក្នុង១៤៦ករ​ណី។

ករណីអនុញ្ញាតផ្តល់ជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន ១៦ករណី ស្រុកអង្គរធំបានចំនួន ១១ករណី ស្រុកពួកបានចំនួន ១១ករណី ក្រុងសៀមរាបបានចំនួន ១៨ករណី និងស្រុកបន្ទាយស្រីបាន ចំនួន១៣ករណី សរុប៦៩ករណី។

សូមបញ្ចាក់ថា ក្រុមការងារសហគមន៍តែងតែផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។ លើសពីនេះ ក្រុមការងារសហគមន៍បន្តចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុល និងសង់តូចតាចរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រៅពីនេះ ក្រុមការងារបានចុះសំណេះសំណាល ដល់ខ្នងផ្ទះប្រជាពលរដ្ឋស្របពេលដែលចុះពិនិត្យ និងដោះស្រាយសំណើ តាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។ វាគ្មិនសហគមន៍ ក្នុងគោលដៅទាំង៥ស្រុក/ក្រុង បានចុះជាប់ជាប្រចាំ ដើម្បីផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋឱ្យយល់ដឹង ពីនីតិវិធីក្នុងការដាក់ពាក្យស្នើសុំជួសជុលផ្ទះ និងសង់តូចតាចក្នុងឧទ្យានអង្គរ៕

អត្ថបទដែលជាប់ទាក់ទង