ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការAIMF ភ្ញាក់ផ្អើលនិង ការរីកចំរើនរបស់រាជធានីភ្នំពេញនិងស្នើអោយរួមគ្នារក្សាសន្តិភាព

169

ភ្នំពេញ៖លោករ៉ូប៊ែបឺហ្គ្រេម៉មបេ(Robert Beugré MAMBE) អគ្គលេខាធិការ(AIMF) និងជាអភិបាលក្រុងអាប៊ីតហ្សង់តំណាងរបស់លោកស្រីអានអ៊ីដាហ្គូ(ANNE HIDALGO)ប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងបានសម្តែងពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចំរើនរបស់រាជធានីភ្នំពេញហើយលោកក៏បានស្នើអោយបណ្តាលប្រទេសទាំងអស់របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងរួមគ្នារក្សាសន្តិភាពព្រោះថាបើគ្មានសន្តិភាពទេប្រទេសជាតិមិនអាចមានភាពរីកចំរើននោះទេ

   ការលើកឡើងបែបនេះរបស់លោករ៉ូប៊ែបឺហ្គ្រេម៉មបេបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ធ្នូ២០១៩ក្នុងសន្តិសីទកាសែតមួយក្រោយបញ្ចប់កម្មវិធីសន្និបាតAIMFនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

   លោករ៉ូប៊ែបឺហ្គ្រេម៉មបេបានមានប្រសាសន៍ថាលោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៏រីកចំរើនរបស់រាជធានីភ្នំពេញដូច្នេះលោកស្នើសុំឲ្យសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងទាំងអស់គាំទ្រសកម្មភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែនអ្វីដែលសំខាន់នៅកម្ពុជាមានសុខសន្តិភាពដើម្បីទទួលបានសន្តិភាពសំខាន់គឺយើងត្រូវចេះសម្របសម្រួលគ្នារួមគ្នាទាំងអស់គ្នាដើម្បីសន្តិភាព

  លោកបញ្ជាក់ថាកម្ពុជាសម្រាប់ថ្ងៃអនាគតគឺពិតជាមានទិសដៅល្អប្រសើរណាស់តែអាចល្អបានគឺអាស្រ័យលើកត្តាសន្តិភាពនេះហើយ។

   អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងក្នុងអង្គសន្និសីទកាសែតនោះបានលើកឡើងផងដែរថារាជធានីភ្នំពេញពិតជាមានកិត្តិយសយ៉ាងធំធេងដែលសមាគមAIMFបានជ្រើសរើសធ្វើជាទីតាំងដើម្បីបើកកិច្ចមហាសន្និបាតនេះគឺស្របនឹងខួបលើកទី៤០នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងជាមួយនិងខួបទី៤០នៃការរំដោះប្រទេសចេញពីរបបប៉ុលពតនៅកម្ពុជា។

   លោកបន្តទៀតថាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានរំដោះប្រទេសជាតិចេញពីរបបប៉ុលពតដែលកាលណោះប្រទេសជាតិដើរចេញពីចំណុចសូន្យតែរហូតដល់៤០ឆ្នាំនេះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង  រហូតពេលនេះបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខាងលើថែមទៀតដោយមានការចូលរួមពី៤១ប្រទេសនិង១២០ទីក្រុង។យើងបានចូលសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

   លោកបញ្ជាក់ផងដែរថាសម្រាប់ថ្ងៃអនាគតកម្ពុជាមិនមានភាពឯកកោនោះទេយើងមានដៃគូច្រើនដើម្បីធ្វើអោយកម្ពុជាបោះជំហានទៅមុខមួយកម្រិតទៀត៕

 

 

   

អត្ថបទដែលជាប់ទាក់ទង