ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រួតពិនិត្យ៣លើកម្ចាស់ទីតាំងសិ​ប្ប​ក​ម្មលួ​ច​លា​ក់កែច្នៃស្ករត្នោតក្លែ​ងក្លាយ ពីស្ករសនៅស្រុក​បា​ទីចំ​នួន ៦រូប ត្រូវបានមន្ត្រីជំនា​ញ​ដាក់ពា​ក្យប្តឹ​ង​ចោទ​ទៅ​តុ​លា​ការ

117

តាកែវ៖ មន្រ្តីជំនាញកាំកុង​ត្រូ​លខេ​ត្តតា​កែវ បានសម្រេចកសាងសំណុំរឿង​ដ៏​រ​សើប​​ទៅលើ​​​ករ​ណី​​លួច​​​ផ​លិត​ស្ករត្នោតក្លែងក្លាយបញ្ជូ​នទៅ​កាន់តុ​លាការ ដើម្បីចាត់ការទៅតា​ម​​ច្បាប់ បន្ទាប់ពីបាន​ឆ្ម​ក់​​​ប​ង្រ្កាប​ទីតាំងកែច្នៃស្ករត្នោ​ត​ក្លែង​ក្លាយ​នៅពី​រទីតាំ​ងប​ន្ថែ​ម​ទៀត ដែលស្ថិតនៅក្នុងឃុំកុមារា​ជា​ ស្រុកបាទី ខេត្តតាកែវ កាលថ្ងៃម្សិលមិញនេះ ថ្ងៃ​ទី​ ៤ខែ ធ្នូ ឆ្នាំ ២០១៩ ។

លោក ប៉ោ លាងគង់​ ប្រធានសាខាកាំកុងត្រូលខេត្ត​តា​កែវ​បា​នថ្លែងថា ទីតាំង កែច្នៃ​ស្ករ​ត្នោត​​ក្លែងក្លាយ​មួយ​ចំនួន​នៅក្នុង​ស្រុក​បាទីនេះ នៅតែបន្តលួច​ផលិ​ត​ដោ​យ​ខុសច្បា​ប់​និ​ងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់អត្ត​ស​ញ្ញាណ​រប​ស់ស្ក​រត្នោត​ខ្មែ​រយើង ដែលកំពុងតែទទួលបានកា​រ​គាំទ្រ​ពីអ​ន្តរ​ជា​តិផ​ង​នោះ ដូច្នោះមន្រ្តីជំនាញស​ម្រេច​កសា​ងសំណុំ​រឿ​ង​នេះ បញ្ជូនទៅកាន់តុលាការ​ ​ចាត់ការទៅតាមច្បាប់​​ដោ​យ​​មិន​​មានការយោគយល់​ទៀ​តនោះ​ទេ​ ។

លោកប្រធានសាខាកាំកុងត្រូលខេត្ត​ ​បានថ្លែងបន្តថា នៅក្នុងការចុះឆ្មក់បង្រ្កាប​ទី​តាំ​ងផ​លិត​​ស្ករ​​​ត្នោ​ត​ក្លែងក្លាយទាំងពីរទីតាំង​នៅ​ស្រុក​បាទី នៅថ្ងៃម្សិលមិញនេះ មន្រ្តីជំនាញបានធ្វើការរឹបអូស​​ស​ម្ភារៈ​​ប​រិក្ខា​រ​ដែ​ល​បម្រើដល់ការផលិត​ស្ក​រត្នោត​​ក្លែងក្លា​យនេះរួ​ម​មាន ម៉ូ​ទ័រកូស្ករចំនួន៦ ឆ្នាំងខ្ទះចំនួន២៣ ស្ករស២០បាវ​ ស្ករត្នោតកន្លែង​ក្លា​យដែ​ល​បំ​ប្លែង​ហើយចំ​នួ​ន៤ធុង និង​ធុងទ​ទេចំនួ​ន​៣៤ធុង។ សម្ភារៈទាំងអស់នេះ​និ​ង​​​ត្រូវយ​កទៅ​ដុតក​ម្ទេចចោ​លនៅ​ថ្ងៃ​ដដែ​ល​ផ​ងដែរ ។ សូមបញ្ជាក់ផង​ដែ​រថា នេះជាលើកទី ៣ហើយ​ ដែល​ក្រុម​មន្ត្រីជំ​នាញ​កាំកុ​ង​ត្រូលខេ​ត្ត​ចុះឆ្ម​ក់ និងប​ង្រ្កាប​ទៅ​លើ​ទីតាំងលួចផលិតកែច្នៃស្ករ​ត្នោ​ត​នេះ ​នៅលើកទី ១ មន្ត្រីជំនាញបានធ្វើការប្តឹ​ង​ចោទ​លើម្ចាស់​ទីតាំ​ងទៅ​តុលា​ការ​ចំ​នួ​ន ១រូប លើកទី២ ចំនួន ៣រូប និងលើកទី៣នេះ​ ចំនួន ២រូបបន្ថែមទៀ​ត សរុបទាំងអស់ម្ចាស់ទីតាំង​ចំ​នួ​ន ​៦រូបត្រូវបានបញ្ជូនសំណុំរឿងទៅ​តុ​លាកា​រ​។

លោក ភួន ឈីម អភិបាលស្រុកបាទីបានថ្លែងថា ​ក​ន្លងមកអាជ្ញាធរស្រុក​បា​ន​ធ្វើកា​រ​​ចុះ​​បង្រ្កា​ប​ជា​ច្រើ​ន​​លើកច្រើនសារម​ក​ហើ​យ ក៏ប៉ុន្តែបងប្អូនប្រជាព​ល​រដ្ឋ​នៅតែ​បន្ត​លួច​ផលិ​ត ដូច្នោះអាជ្ញាធរ​ស្រុ​ក​​​និង​អាជ្ញាធរជំនាញនិ​ង​បន្ត​ប​ង្រ្កា​ប មិនបណ្ដោយឲ្យមានការលួ​ច​ផលិត​ខុស​ច្បា​ប់នេះ​តទៅ​ទៀត​នោះទេ​។

លោកអភិបាលស្រុកបាទី ក៏​បានធ្វើការអំពាវនាវឲ្យប​ង​ប្អូន​ប្រ​ជាព​ល​រដ្ឋ ដែលលួចផលិតស្ករត្នោតកន្លែ​ង​ក្លាយនេះ ​ត្រូ​វឈប់លួ​ចផ​លិតជាបន្ទាន់ ហើយងាកមកប្រកបរបត្រឹ​មត្រូ​វទៅ​តាម​ច្បាប់​វិ​ញ ជៀស​វាង​អាជ្ញាធ​ចុះ​បង្រ្កា​បនិង​បញ្ជូនទៅតុលាកា​រ ដើម្បីចា​ត់កា​រទៅតា​មច្បា​ប់​ ។

ពាក់ព័ន្ធទៅនឹងទីតាំង​ផ​លិត​ស្ករ​ត្នោតក្លែងក្លាយនេះដែ​រ​ លោក កេត ព្រុង ប្រធានមន្ទីរ​ឧស្សា​ហ​​ក​ម្ម​ និងសិ​ប្បក​ម្ម​ខេ​ត្ត ក៏បានបញ្ជាក់ផងដែ​រ​ថា ទីតាំងផលិតស្ករត្នោ​ត​ក្លែង​ក្លាយ​នេះ គឺមិនមានការ​​អ​នុ​ញ្ញា​ត ហើយថ្ងៃខាមុខក៏យើ​ង​មិ​​​ន​​អ​នុ​​ញ្ញាត ឲ្យមានការផលិត ឬ​ច​រាច​រណ៍​ស្ករត្នោត​ក្លែង​​ក្លា​យនេះ​​ជា​​ដាច់ខាត ព្រោះវាពិតជាប៉ះពាល់យ៉ា​ង​ខ្លាំ​ង ដល់ស្ករត្នោតខ្មែរពិ​ត​ប្រា​កដ​ ​ដូច្នោះសូមឲ្យប្រ​ជា​ព​ល​រដ្ឋ ត្រូវ​បញ្ឈប់​​កា​រផ​លិត​នេះជា​ប​ន្ទាន់ ព្រោះយើងនឹងបន្តចុះបង្រ្កាបនៅឃុំ​ផ្សេ​ង​ៗទៀ​តរប​ស់ស្រុ​កបា​ទី​ ៕

អត្ថបទដែលជាប់ទាក់ទង