ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដា​ក់​ក្នុង​ការលើ​កក​ម្ព​ស់ សេរីភាពខាងការបញ្ចេ​ញ​មតិ​ សេរីភាពខាងសារ​ព័​ត៌​មាន

193

ភ្នំពេញ៖ សម្តេចតេជោ បានស្នើដល់អ្នកសាព័ត៌មាន​ ត្រូវស្តាប់គ្រប់សំឡេ​ង​​ភាគី​​ពា​ក់ព័ន្ធ ហ៊ាននិយាយការ​ពិ​ត ​ហ៊ាន​រិះគន់​ក្នុងន័​យ​​ស្ថា​បនា និងហ៊ានទទួល​យកការពិត ហើ​យ​ធ្វើកា​រឆ្លុះប​ញ្ចាំង​ឲ្យឃើ​​​ញត្រប់​តថភាព​សង្គម​ ​និងជៀសវាងការផ្សព្វផ្សាយព័​​ត៌​​មា​ន
មួយជ្រុងឬព័ត៌មានក្លែងក្លា​យ​បំប៉ោង​ស​ភាព​កា​រណ៍ ញុះ​ញ​ង់ឱ្យមានជម្លោះផ្ទៃ​ក្នុ​ងរុញ​ច្រាន​ប្រ​ទេ​​​ស​​ឱ្យធ្លា​ក់​ក្នុងភាពរីក ​អ​ស​ន្តិសុ​​ខ​ឬប​ង្កឱ្យកើ​ត​មា​ន​ជ​​​​ម្លោះប្រដា​ប់អា​វុធ។

ក្លិបអ្នក​កាសែ​តកម្ពុជា ​(ក.អ.ក) បានប្រកាសថា​ វេ​ទិ​កានិព​ន្ធនាយក​​សា​​រ​​​ព័ត៌​​​មាន​ក​​​ម្ពុជាលើកទី១៦ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បា​នចេញសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា
ស្តីពី “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩

សារលិខិតរបស់សម្តេចតេជោ បានថ្លែងថា “ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាង​ក្រៃ​លែង​, តា​ងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រ​កម្ពុជា​និង​ខ្លួន​ខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរ​សា​ទវេ​ទិកានិ​ពន្ធនាយកសារព័ត៌មានកម្ពុជា​ ដែលក្លិបអ្នកកាសែត​ក​ម្ពុ​ជា
បានរៀបចំឡើងជារៀងរាល់​ឆ្នាំ​ ក្នុងពេលបំណងលើកស្ទួយសិ​ទ្ធិ​ ​សេរីភាព ខាងសារព័ត៌មានដែលធា​នា​
ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃព្រះរា​ជាណា​ចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័​ត៌​មាន ស្របតាមគោលការណ៍​
​លទ្ធិប្រ​ជាធិ​បតេយ្យ​ សេរី ពហុបក្ស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ​ស​មត្ថភា​ពយ​ល់ដឹ​ងនិង​កា​រទ​ទួ​លខុសត្រូវ
ផ្នែកវិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងតម្លៃនៃសារព័ត៌មាន​ ព្រមទាំងចូលរួមចំណែកថែរក្សាសុ​ខ​ស​ន្តិភា​ព
និងការអភិវឌ្ឍយូរអង្វែ​ង​នៅក្នុង​ព្រះរាជា​ណាចក្រ​ក​ម្ពុជា។

សម្តេចតេជោ បានថ្លែងថា វេទិកានិពន្ធនាយក​សា​រព័ត៌​មាន​ក​ម្ពុជា ឆ្នាំ២០១៩ បានលើកយកប្រ​ធា​ន​ប​ទស្តីពី “សារព័ត៌មានក​ម្ពុ​ជា
ក្នុងយុគសម័យ​៤​.០” គឺពិតជាមានសារសំខាន់ណា​ស់​ស្រប​ទៅ​នឹង និន្នាការសកល ដែលកំពុងបញ្ចូ​ល​
បច្ចេកវិទ្យាឌីជីថលទៅក្នុង​ប​ដិវ​ត្តន៍​ឧស្សា​ហ​កម្ម ជំនាន់ទី ៤ ដើម្បីឱ្យបងប្អូនអ្នកសារ​ព័​ត៌មា​នរ​បស់​យើង​
បានសិក្សាស្វែងយល់និងចែករំលែ​ក​ចំណេះ​ដឹង​អំពី​គុណ​ស​ម្បត្តិ និងគុណវិបត្តិនៃការវិវត្តបច្ចេ​ក​វិ​ទ្យាទំ​នើ​ប
ផ្នែកប្រព័ន្ធផ្សព្វផ្សាយនាពេលប​ច្ចុ​ប្បន្ន ក្នុងគោលដៅជំ​រុ​ញកា​រធ្វើ​ឌីជី​ថល​ភា​វូបនីយកម្មប្រព័ន្ធ​ផ្ស​ព្វផ្សា​យ​
ទៅក្នុងទីផ្សារ​ ឱ្យកាន់តែមានសក្តានុពលខ្លាំងក្លា​ថែ​មទៀ​ត និងបង្កើនកិច្ចសហ​កា​រ​ផ្លាស់​ប្តូ​រព័​ត៌មា​ន
ការបណ្តុះបណ្តាលធនធានម​នុ​ស្ស​ឱ្យដើរទាន់ការវិវត្តនៃប​ច្ចេ​កវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើ​ប​ ព្រមទាំ​ង​រក
វិធានការទប់​ស្កា​ត់ និងលុបបំបាត់ព័ត៌មានក្លែង​ក្លា​យ​ ដែលកំពុងគំរាមកំហែង ​យ៉ា​ងធ្ងន់​ធ្នូរលើ​សិ​ទ្ធិ​បុ​គ្គ៥​
ឯកជនដែលត្រូ​វ​បាន​ការ​ដោយ​ច្បា​ប់រដ្ឋ សន្តិសុខជាតិ និងស្ថិរភាពនយោ​បាយនៅក​ម្ពុ​ជា ក៏ដូចជានៅក្នុងតំ​ប​ន់ ​និងនៅលើសក​ល​លោ​ក​ ដែលកើតចេញប្រព័​ន្ធ​ផ្សព្វ​ផ្សា​យឌី​ជីថលនៃបដិវត្តន៍ឧស្សា​ហ​ក​ម្មទី​៤​។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមទៅនឹងព័ត៌មានក្លែងក្លា​យ​ដែល​សកលលោ​កកំពុ​ងព្រួ​យ​បារម្ភ ស្ថាប័នសារព័ត៌មានរ​ប​ស់យើ​ងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹ​ង​ថែមទៀ​ត ទាំងស​មត្ថភាពយល់​ដឹ​ង​ នៃការ
ប្រើប្រាស់បច្ចេកវិទ្យាឌីជី​ថល​ស​ម្រាប់ប្រើ​ព័​ត៌​មាន ការរក្សាទុកទិន្នន័យនិងបញ្ជូនព័ត៌​មា​នទាំង​សមត្ថ​ភាព​
វិភាគព័ត៌មានក្នុ​ង​និ​ងក្រៅ ប្រទេស ឲ្យបានស៊ីជម្រៅកម្រិតអន្តរ​ជា​​តិ និងការចែករំលែកព័​ត៌​មាន​បាន​រ​ហ័
សទាន់សភាពការណ៍ប្រកបដោយការ​ទ​ទួ​លខុ​សត្រូវ​ខ្ពស់​ដែលអាចទុកចិត្តបានព្រមទាំងជំ​រុ​ញកា​រ​អភិ​វ​ឌ្ឍ
ទីផ្សារ ប្រព័ន្ធផ្សព្វ​ផ្សា​យ​ឌីជីថលឲ្យបានសមស្រ​ប​ទាន់​សភា​ពកា​រណ៍វិ​វត្តប​ច្ចេ​កវិទ្យា ឌីជីថល ដើម្បីឆ្លើយតប
ទៅនឹ​ង​ការ​ប្រកួ​ត​ប្រជែងទីផ្សារលើវិស័យព័ត៌មានរវាង​សា​រ​ព័ត៌​មានប្រពៃណីជាមួយសារព័​ត៌​មា​នស​ម័​យថ្មី​
ក៏ដូចជាការប្រកួតប្រជែងរវា​ង​វិស័​យសា​រព័​ត៌​មានសម័យថ្មីជាមួយបណ្តាញផ្សព្វផ្សាយ​ស​ង្គ​ម ​ដែលកំពុង
ទីផ្សារនាពេលបច្ចុ​ប្បន្ន​។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរ​សើ​រដោ​យ​ស្មោះចំពោះបងប្អូនអ្ន​ក​សារ​ព័​ត៌មា​ន​
យើងមួយចំនួន​ធំ​ដែល​បានខិតខំពុះពាររាល់កា​រ​លំបា​កបំ​ពេញ​ការងា​ររ​ប​ស់ខ្លួនយ៉ាងសកម្ម​ប្រ​ក​បដោ​យ​
ភាពស្មោះត្រង់តាមវិ​ជ្ជា​ជី​វៈ និងមានការទទួលខុស​ត្រូ​វខ្ព​ស់ក្នុ​ងកា​រផ្ស​ព្វ​ផ្សាយនិងចែករំលែកព័ត៌មានជូ​ន​
​ប្រជាពលរដ្ឋបាន​ដឹ​ង និងស្វែងយល់អំពីសភាព​កា​រណ៍​ពិត​នៅ​ក​ម្ពុជា និងការប្រែប្រួលស្ថានការ​ណ៍​នយោ​បាយ​
​នៅលើសកលលោ​ក​ ដែលទាមទារឱ្យអ្នកសារព័ត៌មាន​ធ្វើ​កា​រឆ្លើយតបបានទាន់សភាពកា​រ​ណ៍ ដើម្បីបំពេញ
សេចក្តីត្រូវការ​ច​ង់ដឹ​ង ចង់ស្វែងយល់អំពីសភាពកា​រ​ណ៍វិ​វត្តនៅ​លើ​សក​លលោក ទាំងបញ្ហានយោបា​យ​
​សេដ្ឋកិច្ច សង្គម ទាំងបញ្ហាផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវ​ភា​ពរស់​នៅប្រ​ចាំ​ថ្ងៃរ​បស់​ពួ​ក​គេ។

ទន្ទឹមនេះ ក៏សូមកាតសរ​សើ​រ​ដល់បងប្អូនអ្នកសារព័ត៌មា​ន និងអង្គភាពសារព័ត៌មានមួ​យ​ចំ​នួ​នធំ​
ដែលបានខិតខំប្រឹងប្រែ​ង​ធ្វើកា​រប​កស្រាយឆ្លើយតបនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លា​យ​រប​ស់ក្រុ​ម​
ឧទ្ទាមក្រៅច្បាប់និងពួកឱ​កា​សនិ​យម​ដែលមា​នប​រ​ទេ​សនៅពីក្រោយខ្នងតាមរយៈ ​ប្រ​ព័ន្ធផ្ស​ព្វផ្សាយ​នានា​
និងបណ្តាញទំនាក់ទំនង​ស​ង្គមក្នុ​ងបំ​ណង​បំពុលបរិយាកាសសង្គមប្រឆាំ​ង​ និងរាជរដ្ឋា​ភិ​បា​លក​ម្ពុ​ជា ជូន
ជនរួមជាតិនិងអន្ត​រ​ជាតិ​បានជ្រួតជ្រាបអំពីសភាពកា​រ​ណ៍​ពិត​​នៅកម្ពុជា ព្រមទាំង ទប់ស្កាត់បានទាន់ពេល​
​វេលានូវរាល់ឧបាយកលដ៏ពិ​ស​ពុល​រប​ស់ពួ​កគេដែ​លប៉ុ​នប៉ងផ្តួលរំលំរាជរដ្ឋា​ភិ​បា​លស្រប​ច្បា​ប់ និងអូសទាញ
ប្រទេសកម្ពុជាឱ្យ​ធ្លា​ក់ចូ​លទៅ​ក្នុងភ្លើ​ង​សង្គ្រាម​សារ​ជា​ថ្មី។

បេសកកម្មរបស់បងប្អូ​ន​អ្នក​សារព័​ត៌មា​ន​និងស្ថាប័នសារព័ត៌មាន គឺពិតជាមានសារសំ​ខា​ន់​ក្នុង​ការ
ចូលរួមក្តីណែកយ៉ាងសកម្ម​ក្នុ​ងកា​រថែរ​ក្សាសុ​ខ​សន្តិភាព ស្ថិរភាពនយោបាយ​ ​ការអភិវឌ្ឍប្រ​ទេ​សជា​តិ​
ប្រកបដោយចីរ​ភា​ព និងការពារការរស់ឡើងវិញ​រ​បស់​ប្រជា​ជន​ក​ម្ពុជា ព្រមទាំងលើកស្ទួយលទ្ធិ​ប្រ​ជាធិ​បតេ​យ្យ​
និងការគោរពសិទ្ធិមនុស្សនៅក្នុង​ប្រ​ទេស​កម្ពុ​ជាយ៉ា​ង​ពិតប្រាកដ។ កត្តាទាំងនេះហើយដែលរាជ​រ​ដ្ឋា​ភិបា​ល​កម្ពុ​ជា
បានប្តេជ្ញាចិត្តក្នុង​កា​រលើ​កកម្ពស់ភាពជាដៃគូដែលមិនអាច​ខ្វះ​បាន​ជា​មួយសារព័ត៌មា​ន​ ​ក្នុងក្របខ័ណ្ឌប្រទេស​ប្រ​កា​ន់រ​បប​ប្រជាធិ​បតេ​យ្យ​សេ​រីព​ហុ​បក្ស។

ជាថ្មីម្តងទៀត ខ្ញុំ​សូ​មបញ្ជាក់​ជូនថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដា​ក់​ក្នុង​ការលើ​កក​ម្ព​ស់
សេរីភាពខាងការបញ្ចេ​ញ​មតិ​ សេរីភាពខាងសារ​ព័​ត៌​មាន ហើយបានផ្តល់អាទិភាព​ជា​ចម្ប​ងនៅ​ក្នុងក​ម្ម​វិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់​រា​ជ​រ​ដ្ឋាភិ​បាល ទាំងក្នុងដំណាក់កាល​ទី​បី និងដំណាក់កាលទីបួ​ន​ដល់​វិស័យសារព័ត៌មានក្នុងការចូលរួ​ម​ចំ​ណែកជាមួ​យរា​ជរ​ដ្ឋាភិបាល ក្នុងការប្រឆាំងអំពើពុករលួយ​ ​ការកែទ​ម្រ​ង់
ច្បាប់ និងប្រព័ន្ធយុត្តិ​ធ​ម៌ ការកែទម្រង់រដ្ឋបាលសាធារ​ណៈ​ កា​រលើកស្ទួយលទ្ធិប្រជា​ធិបតេ​​​យ្យ និ​ង
ការគោរពសិទ្ធិមនុស្ស​ ​ដើម្បីកសាងសង្គមមួយប្រកបដោ​យ​ភា​ព​យុត្តិ​ធម៌ សុខសន្តិភាព និងការអភិវឌ្ឍន៍យូរអ​ង្វែ​ង
ដែលជាបំណងប្រាថ្នា និងចក្ខុវិស័យរ​ប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល​កម្ពុជា។

ក្នុងន័យនេះ រាជរដ្ឋាភិ​បា​លក​ម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែ​ល​មាន​ថាមព​លប្រ​កប​
ដោយការទទួលខុស​ត្រូ​វខ្ព​ស់និ​ងមា​នភា​ព​ស្មោះត្រ​ង់​ចំ​ពោះវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នកសាព័ត៌មាន​រ​ប​ស់​
យើងស្តាប់គ្រប់សំឡេ​ង​ភាគី​ពា​ក់ព័ន្ធ ហ៊ាននិយាយការ​ពិ​ត ហ៊ានរិះគន់ក្នុងន័យ​ស្ថា​បនា និងហ៊ានទទួល
យកការពិត ហើ​យ​ធ្វើកា​រឆ្លុះប​ញ្ចាំង​ឲ្យឃើ​ញត្រប់តថភាពសង្គម​ ​និងជៀសវាងការផ្សព្វផ្សាយព័​ត៌​មា​ន
មួយជ្រុងឬព័ត៌មានក្លែងក្លា​យ​បំប៉ោងសភាពការណ៍ ញុះ​ញ​ង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រ​ទេ​ស​ឱ្យធ្លា​ក់​
ក្នុងភាពរីក ​អ​សន្តិសុ​ខ​ឬប​ង្កឱ្យកើ​ត​មា​នជ​​ម្លោះប្រដាប់អាវុធជាមួយ​ប្រ​ទេ​សជិតខាងធ្វើឱ្យអន្តរាយដ​ល់​
​ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់​ខ្លួ​ន​។

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់បង​ប្អូ​ន​អ្នកសា​រ​ព័ត៌មានជាតិនិងអ​ន្ត​រ​ជាតិ ដែលកំពុង​បំ​ពេ​ញ
បសកកម្មលើ​វិ​ស័យ​ព័​ត៌មាន នៅក្នុងព្រះរាជាណាច​ក្រ​ក​ម្ពុជា សូមយកចិត្តទុកដាក់អនុវត្ត​ភា​រកិ​ច្ចឱ្យ​បា​ន​ត្រឹម
ត្រូវតាមវិជ្ជាជីវសារ​ព័​ត៌មា​ន និងខិតខំអភិវឌ្ឍសមត្ថ​ភា​ពរ​ប​ស់ខ្លួន​ប​ន្ថែមទៀត ទាំងសមត្ថភាពផ្នែក​ជំ​នា​ញ
បច្ចេកទេស ទាំងសម​ត្ថ​ភាព​ផលិ​ត​ព័ត៌មាន និងការវិភាគព័ត៌មានឱ្យបាន​ស៊ី​ជម្រៅ​កម្រិ​តអ​ន្ត​រជាតិ ដើម្បី
ឆ្លើយតបទៅនឹង​ការ​វិ​វត្តនៃ​បច្ចេ​ក​វិទ្យា និងការប្រកួតប្រជែ​ង​ ទីផ្សារឱ្យកាន់តែមានសក្តានុ​ព​ល​ថែម​
ទៀត ព្រមទាំងរិះរកវិធានការ​ទ​ប់​ស្កា​ត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ​ ​ដែលកំពុងគំរាមកំហែងយ៉ាងធ្ង​ន់​ធ្ង​រ​លើ​
សិទ្ធិបុគ្គលឯកជន ជា​តិ​ និងស្ថិរភាពនយោបា​យនៅ​ក​ម្ពុជា​។

ទីបញ្ចប់ ខ្ញុំសូមជួនពរបងប្អូនអ្នកសារព័ត៌មា​ន​ជា​តិ និងអន្តរជាតិ ទាំងអស់ដែលកំពុង​បំ​ពេ​ញ​
បេសកកម្មទាំងនៅក្នុ​ង​ព្រះ​រាជា​ណាច​ក្រក​ម្ពុជា និងនៅបរទេសទទួលបានជោ​គ​ជ័យ​ក្នុង​ការ​បំ​ពេញ​ភា​រកិច្ច
របស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង