ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកប្រាក់ឡើង ដល់ជាង១០០លានដុល្លារ សម្រាប់ សាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត

60

ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា ចំនួនទឹកប្រាក់ឡើង ដល់ជាង១០០លានដុល្លារ ដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយ ទៅជាមជ្ឈមណ្ឌលពហុបច្ចេទេស សម្រាប់ការពិនិត្យព្យាបាល ជូនប្រជាជន។

នៅថ្ងៃទី៦ធ្នូ តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមជំរាបជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ថា ចំណូលដែល សប្បុរសជនចូលរួមដើម្បី
ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតររហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀល
ចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លារ របស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើង ដល់ជាង១០០លាន
ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេស
សម្រាប់ការពិនិត្យព្យាបាល ជូនប្រជាជន យើងឱ្យកាន់តែ មានប្រសិទ្ធភាព។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ខ្ញុំសូមអរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះ
ជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង