ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅចុងខែធ្នូនេះមហា​វិថី​រាម​ (សមុទ្រ​រាម)​ រហូតមកដល់ឆ្នេរអូរត្រះ​ ឆ្ពោះ​ចូល​អូរឈីទាល់​ មកដល់ក្នុងក្រុងប្រជាណលរដ្ឋអាចធ្វើចរាចរណ៍បានស្រួល ហើយ

121

ខេត្តព្រះសីហនុអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកគួចចំរេីននាព្រឹកថ្ងៃទី៦ខែធ្នូ២០១៩បន្តចុះត្រួតពិនិត្យការដ្ឋានជួលជុលស្ថាបនាផ្លូវក្នុងខេត្តជាថ្មីម្តងទៀតក្រោយពីបញ្ចប់បេសកកម្មនៅឯរាជធានីភ្នំពេញដើម្បីតាមដានមើលការវិវត្តនៃដំណើរការសាងសង់ក្រោយពីបានបើកការដ្ឋានកាលពីថ្ងៃទី១៦វិច្ឆិកា២០១៩កន្លងទៅ។

   ក្នុងដំណើរចុះពិនិត្យនារព្រឹកថ្ងៃទីខែធ្នូឆ្នាំ២០១៩​​នេះលោកគួចចំរេីននិងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរបានចុះពិនិត្យការដ្ឋានជួលជុលពង្រីកបន្ថែមនិងសាងសង់ផ្លូវថ្មីមហាវិថីជំទាវម៉ៅនៅតាមមាត់សមុទ្ររាមឆ្ពោះមកក្រុងព្រះសីហនុដែលជាផ្លូវថ្មីសម្រាប់រំដោះការកកស្ទះ។

   លោកគួចចំរេីនមានប្រសាសន៍អោយដឹងថា​​ នាចុងខែធ្នូនេះផ្លូវមហាវិថីរាមមហាវិថីឆ្នេររាមមហាវិថីជំទាវម៉ៅនិងបេីកអោយបងប្អូនធ្វេីដំណេីរបណ្ដេីរៗដេីម្បីសម្រួលចរាចរណ៍ចំពោះបងប្អូនដែលមានបំណង់ចូលមកក្រុងព្រះសីហនុនាឱកាសឆ្លងឆ្នាំខាងមុខនេះ

គួរបញ្ជាក់ថាចាប់ពីបានប្រកាសបើកកាដ្ឋានស្ថាបនាផ្លូវកាលពីព្រឹកថ្ងៃទី១៦ខែវិច្ឆិកា២០១៩រហូតដល់ចុងខែធ្នូឆ្នាំ២០១៩ក្រុមហ៊ុនស្ថាបនាផ្លូវបានដំណើរការឈូសឆាយកាយផ្លូវយ៉ាងសកម្មរាល់ថ្ងៃ។តាមរយៈគម្រោងដ៏ធំសំបើមនេះនឹងធ្វើអោយខេត្តព្រះសីហនុកាន់តែមានការទាក់ទាញបន្ថែមទៀតខណៈបច្ចុប្បន្ននេះប្រជាពលរដ្ឋទូទៅបាននឹងកំពុងអបអរសាទរយ៉ាងកក់ក្តៅពោរពេញដោយក្តីសង្ឃឹមបន្ថែមទៀតចំពោះសមិទ្ធិផលថ្មីនេះ៕

    

 

អត្ថបទដែលជាប់ទាក់ទង