ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខ៣ នាក់ក្រោយពីធ្វើសកម្មភាពចូលលួចលុយក្នុងម៉ាត

102

ភ្នំពេញ ជនសង្ស័យ៣នាក់ជាជនជាតិចិនបានចូលលួចលុយនិងទូរស័ព្ទដៃក្នុងម៉ាត តែត្រូវម្ចាស់ទាន់ចាប់បានម្នាក់ចំណែក២នាក់ទៀតប្រមូលលុយនិងទូរស័ព្ទរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៦ ខែធ្នូឆ្នាំ ២០១៩ ស្ថិតក្នុងម៉ាត យីហោ អានចែ នៅតាមបណ្ដោយផ្លូវ កៅស៊ូថ្មីសង្កាត់លេងបាសាក់ខណ្ឌចំការមន

ជនរងគ្រោះ ឈ្មោះ Yan Yong ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ម្ចាស់ហាងតែ អានចែ នៅភូមិ១៤ ក្រុម៧៨ ផ្លូវកៅស៊ូថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក្នុងបក្សពួក២នាក់រត់គេបាត់ ។

ជនសង្ស័យឈ្មោះ Jiang Wenchao ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ។

បើតាមសម្ដីពីរជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគេបាន ចាក់សោម៉ាតខាងមុខខាងក្រោយរួចក៏បានទៅហូបបាយ យនៅកន្លែងកើតហេតុ ១ម៉ោងក្រោយមកគាត់ក៏បានជិះម៉ូតូត្រឡប់មកវិញស្រាប់តែមក ដល់ម៉ាតក៏ឃើញជនសង្ស័យ៣នាក់នៅក្នុងកំពុងតែធ្វើសកម្មភាពប្រមូលលុយនិងទូរស័ព្ទមានភ្លាមនោះជនសង្ស័យ បានក្រឡេកឃើញគេក៏បានរត់គេចខ្លួនបាត់ នៅសល់តែម្នាក់ដែលរត់មកជិះម៉ូតូត្រូវបានជនរងគ្រោះចាប់បានរួចក៏ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់យកមកសាកសួរនាំ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្ខពួក២នាក់ទៀតពិតជាបាន ចូលលួចលុយនិងទូរស័ព្ទដៃរបស់ជនរងគ្រោះគ្រប់គ្រោះពិតប្រាកដមែន។

សម្ភារៈដែលបាត់បង់លុយចំនួនមួយរក 1200 ដុល្លារនិងទូរស័ព្ទម៉ាក huawei មួយគ្រឿងដែលជនសង្ស័យពីរនាក់បានយកទៅបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ក៏សាងសង់ឬបញ្ជូន មកកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តសមត្ថកិច្ចបានដកហូតម៉ូតូ ម៉ាកស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១O៣៦៣០ ។

អត្ថបទដែលជាប់ទាក់ទង