អភិបាលរាជធានីភ្នំពេញតាមរយៈរដ្ឋបាល ខណ្ឌទួលគោកនាំយកថវិកា៤លានរៀលនិងទឹកបរិសុទ្ធចូលបុណ្យ ប្រធានប្រជាការពារសង្កាត់ផ្សារដេីមគរដែលត្រូវរថយន្តបុកស្លាប់
ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញ លោកឃួងស្រេង តាមរយៈរដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោកកែវសុីម៉ាប្រធានការិយាល័យអន្តវិស័យនិងមន្ត្រី សង្កាត់ផ្សារដេីមគរកាលវេលាថ្ងៃត្រង់ថ្ងៃ សុក្រទី ៦ ខែ វិច្ឆកា ឆ្នាំ ២០១៩ បាននាំកថវិកា ៤០០០០០០រៀលនិងទឹកសុទ្ឋ ១០០កេសរបស់លោកឃួងស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ទៅចូលបុណ្យសពលោក សុខហឿន ប្រធានប្រជាការពារសង្កាត់ផ្សារដេីមគរដែលត្រូវបានវថយន្តបុកស្លាប់កាលពីព្រឹកថ្ងៃទី០៥ធ្នូខណៈកំពុងបំពេញការងារ។
ក្នុងឱកាសនោះក្រុមគ្រួសារជនរងគ្រោះក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមបាទ។
គួរបញ្ជាក់ថាកាលពីវេលាម៉ោង ៩នឹង៣០នាទី ព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៣៤ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ ប្រធានប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់ឈ្មោះ សុខ ហឿន អាយុ៥៧ឆ្នាំបានស្លាប់ដោយជនបង្កឈ្មោះជាដាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបបរសន្តិសុខផ្សារនាគមាសស្នាក់នៅបណ្តោះអាសន្ននៅលេីផ្សារនាគមាសនិងមានស្រុកកំណេីតភូមិកន្សោមអកស្រុកកំពង់ត្របែកចខេត្តព្រៃវែងបានបើករថយន្តមកបុកសម្លាប់។
គួរបញ្ជាក់ទៀតថាពាក់ព័ន្ធនិងករណីបុកសម្លាប់ខាងលើនេះគឺនៅមុនពេលកើតហេតុគេបានឃើញមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរសហការជាមួយគណៈកម្មាការផ្សារនាគមាសចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ ដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់ មកឈប់នៅកន្លែងកើតហេតុហើយបានចុះពីលើរថយន្តចូលទៅបត់ជើងរួចបានដើរមកមុខរថយន្ត ស្របពេលនោះមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាសបានឡើងទៅបើករថយន្តនោះក៏ជ្រុលទៅបុកបុរសរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដែលចតនៅខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់បាត់បង់ជីវីតពេញបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តបង្កនឹងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ៕