វេទិកាសាធារណៈរបស់ក្រុមប្រឹក្សា និងអាជ្ញាធររាជធានីបានធ្វើឡើងជិត១០ខណ្ឌហើយតែប្រជាពលរដ្ឋហាក់មិនបានលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនោះទេ
ភ្នំពេញ៖សំរាប់វេទិកាសាធារណៈប្រចាំឆ្នាំ២០១៩មកដល់ពេលនេះអាជ្ញាធរសហការជាមួយក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងប្រមាណជិត១០ខណ្ឌហើយដើម្បីទទួលយកសំណើសំណូមពរប្រជាពលរដ្ឋយកមកដោះស្រាយ។ប៉ុន្តែគ្រប់វេទិកាទាំងនេះប្រជាពលរដ្ឋហាក់មិនបានលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខឬអំពើប្លន់នោះទេ។តែប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថានបញ្ហាការស្នើអោយមានការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ហាទឹកនិងបញ្ហាគ្រឿងញៀនហើយបើតាមការបញ្ជាក់ពីអាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថារាល់សំណើរនិងសំណូមពរប្រជាពលរដ្ឋប្រមាណជាជាង៩០ភាគរយត្រូវបានអាជ្ញាធរធ្វើការដោះស្រាយរួចរាល់។
ជាក់ស្តែងកាលពីចុងខែវិច្ឆិកាកន្លងមកនេះនៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានធ្វើឡើងនៅវត្តគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅអាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថារាល់សំណើសំណូមពរដែលបងប្អូនបានដាក់ជូនក្រុមរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨កន្លងមកគឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាលធ្វើការដោះស្រាយជាបន្តបន្ទាប់និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានីខណ្ឌនោះក្រុមប្រឹក្សារាជធានីបានចាត់ឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីខណ្ឌសង្កាត់ហើយនឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។
គួរបញ្ជាក់ថាការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះគឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងអនុក្រឹត្យលេខ២១៥អនក្រ.បកចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០០៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះគឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបាលខណ្ឌរដ្ឋបាលសង្កាត់ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិលនិងវិស័យឯកជនក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា
ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីប្រកបដោយចីរភាពតម្លាភាពនិងប្រសិទ្ធភាព៕