ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សពយុវតីម្នាក់ដែលលោតទឹកសម្លាប់ខ្លួននៅលើ ស្ពានព្រែកសំរោងបានរកឃើញហើយ

85

ភ្នំពេញ៖ យុវតីម្នាក់មិនដឹងថាមានវិបត្ដិអ្វីបាន ជាសម្រេចចិត្ដបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន ឥឡូវនរករូបក្រុមគ្រួសារបានជួលក្រុមជំនាញមុជទឹក ដើម្បីស្វែងរកឃើញហើយ
កាលពីវេលាម៉ោង១០យប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩ នៅស្ពានព្រែកសំរោង។

គួបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំណុចលើ ស្ពានព្រែកសំរោងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានករណីបង្ករឲ្យមានការភ្ញាក់ផ្អើលថាមានយុវតីម្នាក់មិនដឹងថាមានវិបត្ដិអ្វីបានជាសម្រេចចិត្ដបញ្ចប់ជីវិត ដោយលោតទឹកសម្លាប់ខ្លួន ហើយត្រូវក្រុមគ្រួសារជួលក្រុមជំនាញមុជទឹក ដើម្បីស្វែងរកជនរងគ្រោះ ប៉ុន្ដែក្រុមជំនាញមុជទឹកអស់រយៈពេលជាង២ម៉ោង នៅតែរកជនរងគ្រោះមិនឃើញ រហូតមកដល់ម៉ោងម៉ោង១០យប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩ បានរកឃើញសពយុវតី នៅស្ពានព្រែកសំរោងនេះតែម្តង។

សពយុវតីមានឈ្មោះ អ៊ុន វិច្ឆិកា ភេទ ស្រី អាយុ១៨ ឆ្នាំមុខរបរ សិស្ស ស្នាក់ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បើការសន្និដ្ឋានពីរសមត្ថកិច្ច កោសល្យវិច័យខណ្ឌច្បារអំពៅបានឲ្យដឹងថាសព្វយុវតីខាងលើពិតជាបានលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន សពបានប្រគល់ក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង