ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមននាំយកអំណោយ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាជនក្រីក្រ២៥គ្រួសារ

590

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន២៥គ្រួសារ មកពីសង្កាត់ទាំង ០៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, មី១កេស, ត្រីខ៤កំប៉ុង, ទឹកដោះគោ២កំប៉ុង, ស្ករស ២គីឡូក្រាម, និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង