ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បំផ្លាញចោល​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស ដឹកឈើ​ខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី

97

​មណ្ឌលគិរី​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​មណ្ឌលគិរី សម្រេច​បំផ្លាញចោល​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស​ដែល​តែងតែ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់លោ​កអេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​។​

​លោក​អេង ហ៊ី បាន​ថ្លែងថា សូមកុំ​និយាយថា «​ដឹកឈើ​នេះ​ដើម្បី​ជីវភាព​ប្រចាំ​គ្រួសារ​» តាមពិត​មុខរបរ​ស្របច្បាប់​មាន​ច្រើនណាស់ សូម​ប្តូរ​ផ្នត់គំនិត​ការរកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ ទៅជា​ចូលរួម​ថែរក្សា​ព្រៃឈើ និង​ស្រឡាញ់​សត្វព្រៃ​វិញ​៕


អត្ថបទដែលជាប់ទាក់ទង