អញ្ជើញសហមេធាវី បួនរូប ការពារក្តី លោក កឹម សុខា ដើម្បីបំភ្លឺសំណុំរឿងសភាស៊ើបសួរ
ភ្នំពេញ៖ សាលាឧទ្ធរណ៍-មហាអយ្យការនៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆាំ២០១៩ លិខិតអញ្ជើញសហមេធាវី បួនរូប ការពារក្តី លោក កឹម សុខា នៅថ្ងៃទី៩ ធ្នូ ២០១៩ វេលា ម៉ោង ២:០០ រសៀល ដើម្បីបំភ្លឺសំណុំរឿងសភាស៊ើបសួរលេខ ៣ ៨៧។
សហមេធាវី បួនរូប ការពារក្តី លោកកឹម សុខា គឺ១.មេធាវី ចាន់ ចេន ២.មេធាវី ផាន់ ចន្ទ័ស័ក្តិ ៣.មេធាវី ម៉េង សុភារី និង៤.មេធាវី ផែង ហេង។
លិខិតអញ្ជើញ សំណុំរឿងសភាស៊ើបសួរលេខ ៣ ៨៧ចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញមេធាវី ចាន់ ចេន មានការិយាល័យ អគារលេខ ១ ៣ ៨ មហាវិថីព្រះនរោត្តម សង្កាត់ទបាសាក់ ខណ្ឌចំការមន រាជធាឌីភ្នំពេញ ជាអ្នកការពារសិទ្ធិឲ្យជនត្រូវចោទ ឈ្មោះ កឹម សុខា ។ ចូលមកសាលាឧទ្ធរណ៍ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២និង0០ នាទី រសៀល នៅបន្ទប់សវនាការ គឺ ជាកំណត់ ។
សាលាឧទ្ធរណ៍នឹងធ្វើការពិភាក្សាដេញដោលលើ ៖បណ្តឹងឧទ្ធរណ៍ ចុះថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ របស់មេធាវី ចាន់ ចេង, មេធាវី ម៉េង សុភារី, មេធាវី ផែង ហេង ទីងមេធាវី ជាន់ ច័ន្ឋស័ក្តិ ជាអ្នកការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា ប្តឹងឧទ្ធរណ៍នឹងដីកាបញ្ជូនទៅជំនុំជម្រះលេខ៦៩០០ “គ” ដ ដ ចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ: សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្ត នៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។
ដោយក្រុមប្រឹក្សាជំនុំជម្រះទី III មានសមាសភាពដូចខាងក្រោម៖ ១- លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សា
២- លោក សួស សំអាត ចៅក្រមប្រឹក្សា ៣ – លោក យូ ប៊ុនណា ចៅក្រមប្រឹក្សា និងក្រឡាបញ្ជីសវនាការ
-លោកសក ស័ក្តិសម។
លោកមុត ចន្ថា នាយខុទ្ទកាល័យ លោកកឹម សុខា បានសរសេរសារលើហ្វេសប៊ុក នៅថ្ងៃទី៨ធ្នូនេះថា ការពារសិទ្ធិមនុស្ស ផ្តល់យុត្តិធម៌ឲ្យគ្នា គឺការពាសន្តិភាពពិត។
លោកប្រធាន កឹម សុខា ក្នុងនាមលោកជាសកម្មជនសិទ្ធិមនុស្សខ្មែរម្នាក់ដ៏ឆ្នើមដែលមានការកត់ត្រាក្នុងប្រទេស ក្នុងតំបន់ ហើយនិងជាអន្តរជាតិ បានលើកឡើងថាៈ “រួមគ្នាការពារសិទ្ធិមនុស្ស ដើម្បីផ្តល់យុត្តិធម៌ដល់មនុស្សដូចគ្នា គឺជាការរួមគ្នាការពារសន្តិភាពពឹត ដែលឋិតថេរសម្រាម់សង្គមជាតិ និងពិភពលោក”។
លោកបន្តថា មិនមែនជាសន្តិភាពពិត បើសិនជាមិនមានយុត្តិធម៌! បើសិនជាពុំមានការគោរពសិទ្ធិមនុស្ស គឺពុំមានយុត្តិធម៌ពិត។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចបញ្ជូនសំណុំរឿង “សន្ទិដ្ឋិភាពជាមួយបរទេស” របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះហើយ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា៕