ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅអធិការវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យទាំងនៅក្នុងស្រុកនិងក្រៅស្រុកដើម្បីអោយពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា

181

ភ្នំពេញ៖ព្រះចៅអធិការវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិព្រះទេវសត្ថាពឿយមេត្តាតំណាងគណៈសង្ឃនាយកនិងជាប្រធានសមាគមសមណនិស្សិតកម្ពុជាព្រះចៅអធិការវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិបានធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យមួយចំនួនទាំងនៅក្រៅប្រទេសនិងនៅក្នុងប្រទេសដើម្បីអោយពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

  ការធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យខាងលើនេះព្រះទេវសត្ថាពឿយមេត្តាបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី០៩ធ្នូ២០១៩នេះនៅក្នុងបរិវេណវត្តកោះមេត្តាពោធិវង្សសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

     ព្រះទេវសត្ថាពឿយមេត្តាមានថេរៈដីកាអោយដឹងថាវត្តខ្មែរពុទ្ធគយាគ្រោងធ្វើកម្មវិធីឆ្លងមហាកុដ្ឋនៅពេលឆាប់ៗនេះបន្ទាប់ពីសាងសង់រួចកាលពីឆ្នាំ២០១៤និងឆ្នាំ២០១៥កន្លងមកនេះ។មហាកុដ្ឋនេះមានកម្ពស់៣ជាន់មាន៥១បន្ទប់សម្រាប់ទទួលស្វាគមន៍ពុទ្ធបរិស័ទទៅស្នាក់អាស្រ័យចន្លោះពី៤៨០នាក់ទៅ៥០០នាក់ដោយបានចំណាយថវិកាសាងសង់រហូតដល់ជាង៧៥ម៉ឺនដុល្លា។

    ព្រះតេជព្រះគុណបន្តថាចំពោះវត្តខ្មែរលុម្ពិនីដែលជាទីស្ថានព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រគឺចាប់ផ្តើមគម្រោងស្ថាបនាព្រះសត្យមុនីចេតិយក្នុងទម្រងរចនាបទខ្មែរដែលមានកម្ពស់៣៥ម៉ែត្រគ្រោងចំណាយថវិកាចន្លោះពី៦០ម៉ឺនទៅ៧០ម៉ឺនដុល្លា។បច្ចុប្បន្នព្រះសត្យមុនីចេតិយនេះសាងសង់បានចំនួន៧០ភាគរយហើយដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗនេះ។បន្ថែមពីនេះទៀតគឺគម្រោងសាងសង់ព្រះចូឡាមនីចេតិយនិងសុវណ្ណកោដ្ឋអំពីមាសសុទ្ធចំនួន១០៨តម្លឹងដើម្បីតម្កល់ព្រះសិរីរឹកធាតុព្រះសមា្មសម្ពុទ្ធបរមគ្រូនៃយើង។

  ក្នុងឱកាសនោះដែរព្រះតេជព្រះគុណក៏បានផ្សព្វផ្សាយពីកម្មវិធីធម្មយាត្រាស្វែងរកបុណ្យទៅកាន់ដែនដីពុទ្ធភូមិនៅពេលឆាប់ៗនេះដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនិងតំបន់ព្រៃហេមពាន្វក្នុងបំណងបង្កើនផល្លានិសង្ឃសម្រាប់បច្ចុប្បន្នជាតិនិងអនាគតជាតិ។ព្រះតេជព្រះគុណបន្តថាកម្មវិធីធម្មយាត្រាមានរយៈពេល១៨ថ្ងៃទៅ២០ថ្ងៃដោយម្នាក់គ្រោងចំណាយជាង១៨០០ដុល្លារ។

    ព្រះតេជព្រះគុណមានសង្ឃដីកាអៈអាងថាការចូលរួមចាប់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លាគាំទ្របុណ្យទាំងនេះនឹងទទួលបានអនិសង្ឃច្រើនណាស់ដោយតាមព្រះពុទ្ធអង្គសម្តែងពីពពួកហ្វូងមនុស្សនិងទេវត្តាតាមថែរក្សាបានសេចក្តីសុខសេចក្តីចម្រើនមានជោគមានជ័យហើយទៅអនាគតជាតិក្លាយជាស្តេចចក្រពត្រអាកាសាក់ទេវត្តា៨៤០០០ពាន់ជាតិបានទៅជាសាកាក់ទេវរាជនិងតុសិតាទេវរាជជាដើម។

   ព្រះទេវសត្ថាពឿយមេត្តាបានមានសង្ឃដិកាបញ្ជាក់ផងដែរថាពុទ្ធបរិស័ទអាចចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លានិងចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីបុណ្យខាងលើនេះបាននៅកុដិលេខ៣៥នៃវត្តបទុមវតី៕

 

អត្ថបទដែលជាប់ទាក់ទង