ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលទីតាំង ទុក ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ក្រោមដំបូលធ្លុះធ្លាយ

310

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះនូវរូបថតជាច្រើនសន្លឹកលើបណ្តាញសង្គម ពីទិដ្ឋភាពទីតាំងទុកដាក់ ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ក្រោមដំបូលធ្លុះធ្លាយ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Pichey Kumar បានឲ្យដឹងថា “វាសនារបស់ទូកង “កម្ពោជិក​បុត្តា​ខេមរា​តរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលឲ្យគោមើល ។ បើពួកវាយតម្លៃកំណត់ត្រាឃើញ គេនឹងដឹងថាចរិតជាតិនិយម របស់យើងវាយ៉ាងមិចនោះ។ ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រឡាញ់ទូកងមួយរូប”។

ចំណែកឯផេកហ្វេសប៊ុក កូននាគកំណាច ភូមិភាគឦសាន្ដ ក៏បានសរសេរសារផងដែរថា តើសង្ឃឹមអ្វីទៀត? កាលពីពេលថ្មីៗនេះ មានការបង្ហោះលើកឡើងមួយពីវាសនារបស់ ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បែរជាត្រូវបានទុកចោលក្រោមដំបូលធ្លុះធ្លាយទៅវិញ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Pichey Kumar បានឲ្យដឹងថា “វាសនារបស់ទូកង “កម្ពោជិក​បុត្តា​ខេមរា​តរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រឡាញ់ទូកងមួយរូប”។

គួរបញ្ជាក់ផងដែរថា ទូក ង វែង​ជាង​គេលើពិភពលោករបស់កម្ពុជាយើង បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយទូក ង នេះមាន​ប្រវែង​សរុប​ ៨៧,៣០ ម៉ែត្រ ទទឹង​​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​ ហើយ​ ទូក ង ​នេះ​មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​។

បើតាមផេកហ្វេសប៊ុក ទូក”ង”ឯកខ្មែរ – Khmer Unique Boat បានសរសេរសារកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ នោះថា
ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី និងត្រៀមបំបែកឯតទគ្គកម្មពិភពលោកនៅខែវិច្ឆិកានេះ។ ពេលនេះទូក ង វែងជាងគេលើពិភពលោក កំពុងស្ថិតនៅក្នុងដំណាក់កាលអុំសាកល្បង តុបតែង និងបាញ់ពណ៌ មុននឹងដាក់ជូនក្រុមការងារ Guinness World Records ពិនិត្យ វាយតម្លៃនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ និងត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី ដែលមានន័យថា ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា ។

គណៈកម្មការផលិតទូកងដើម្បីបំបែកឯតទគ្គកម្មពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីទូកង វែងជាងគេលើពិភពលោកបានបញ្ជាក់ថា កម្មវិធីផលិតទូកនេះ រៀបចំក្នុងគោលបំណង (១) រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកងរបស់ខ្មែរ តាំងពីបុរាណក៏ដូចជារំលឹកឡើងវិញ នូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ ដែលបានប្រើប្រាស់ទូកង ជាមធ្យោបាយមួយក្នុងការធ្វើសឹកសង្គ្រាមជាមួយសត្រូវ ការពារបូរណភាពទឹកដី (២) ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ និង (៣) ជំរុញស្មារតីស្នេហា
ជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សានិងអភិរក្សកេរដំណែលពីដូនតា។
ក្រោយពីពិភាក្សាក្នុងគណៈកម្មការ និងក្រុមការងារពាក់ព័ន្ធរួចមក ទូកងដែលមានប្រវែង វែងជាងគេ
លើពិភពលោកខាងលើ ត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី (Kambojikaputtākhemarātari)
ដែលមានន័យថា “ទូកង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”៕

អត្ថបទដែលជាប់ទាក់ទង