ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងព្រហ្មទ​ណ្ឌ​កំរិត​ធ្ងន់​ បន្ត​ឃាត់ខ្លួន​ មុខ​សញ្ញា​សង្ស័យ​វាយប្លន់បាន​ចំនួន​ ០២នាក់បន្ថែមទៀត

157

កំពង់ស្ពឺ៖នៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩វេលាម៉ោ១៥:​៣០នាទីរសៀលកំលាំងអធិកានគរបាលស្រុកសំរោងទងសហកាជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់បន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០២នាក់បន្ថែមទៀតនៅភូមិចំការដ្ឋឃុំវល្លិសស្រុកសំរោងទងខេត្តកំពង់ស្ពឺ

កម្លាំងនគរបាលអធិការដ្ឋានស្រុកសំរោងទងប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ម៉ូតូដែលតែងធ្វើ​​កម្មភាពប្លន់អ្នកដំណេីរនៅតាមដងផ្លូវជាតិផ្លូវលំពេលថៃ្ងពេលរាត្រីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺចំនួន៨នាក់។

មុខសញ្ញាសង្ស័យបានចំនួន០២នាក់បន្ថែមទៀតគឺ

ឈ្មោះកាន់ឆើតប្រុស១៨ឆ្នាំភូមិបេងឃុំព្នាស្រុកសំរោងទង

ឈ្មោះនាងសូរិយាហៅសាក់ប្រុស៣២ឆ្នាំភូមិជ្រលងថ្កូវឃុំរលាំងចកស្រុកសំរោងទង

ជាលទ្ធផលសមត្ថកិច្ចដកហូតម៉ូតូ០១គ្រឿងម៉ាកបុិចពណ៌ខៀវលាយស

តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯកឃុសុផលអធិការនគរបាលស្រុកសំរោងទងថាក្រោយការសាកសួរចម្លេីយលេីមុខសញ្ញាសង្ស័យម្នាក់ចំណោមបក្ខពួក០៨នាក់ដែលបានឃាត់ខ្លួនកាលពីម្សិលមិញគឺសមត្ថកិច្ចបន្ដបង្រ្កាបមុខសញ្ញាសង្ស័យសេសសល់ដែលជាបក្ខពួករត់គេចខ្លួនបានចំនួន២នាក់បន្ថែមទៀតនិងដកហូតសម្ភារៈវត្ថុតាងមួយចំនួន

បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំងពីរនាក់បានបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី

សូមបញ្ជាក់ថាក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីលោកត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺនៅវេលាម៉ោង០៩:៤០នាទី​ ​នាថៃ្ងអាទិត្យទី០៨ខែធ្នូ២០១៩កម្លាំងអធិការដ្ឋាននគរបាលស្រុសំរោងទងសហការ​​ដោយកម្លាំជំនាការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័យជាចោរប្លន់ម៉ូតូបាចំនួន០៨នាក់ស្រី២នាក់ពាក់ព័ន្ធករណីសង្ស័យធ្វើកម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤និងផ្លូលំមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

លទ្ធផលប្រតិបត្តិការខាងលើនៅបន្ទប់ផ្ទះជួលរបស់ឈ្មោះខឹមកល្លិកាភេទស្រីអាយុ២៨ឆ្នាំនៅភូមិចំបក់ឃុំវល្លិសរស្រុកសំរោងទងខេត្តកំពង់ស្ពឺសមត្ថកិច្ចដកហូតបានម៉ូតូមិនប្រក្រតីចំនួនគ្រឿនិងសម្ភារៈគ្រឿងបន្លាស់មួចំនួនទៀត​(ឧបករណ៍​-មធ្យោបា​)​ ក្នុងចំណោមជនសង្ស័ទាំងនោះរួមមានឈ្មោះដូចខាងក្រោម​ ÷

ឈ្មោះរឿនកវីប្រុសអាយុ២៦ឆ្នាំរស់នៅភូមិវល្លិសរឃុំវល្លិសរស្រុកសំរោងទង

ឈ្មោះនាងសីហាហៅប៉ាវប្រុសអាយុ២៧ឆ្នាំរស់នៅភូមិជ្រលងថ្កូវឃុំរលាំងចកស្រុកសំរោងទង

ឈ្មោះស៊នភក្ដីប្រុសអាយុ១៩ឆ្នាំរស់នៅភូមិចំការរដ្ឋឃុំវល្លិសរស្រុកសំរោងទង

ឈ្មោះហ៊ីងពិសិដ្ឋប្រុសអាយុ២៩ឆ្នាំរស់នៅភូមិវល្លិសរឃុំវល្លិសរស្រុកសំរោងទង

ឈ្មោះនិតចំណានប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសំពៅងរឃុំព្នាយស្រុកសំរោងទង

ឈ្មោះញ៉ែមចាន់ដែតប្រុសអាយុ១៨ឆ្នាំរស់នៅភូុមិរំលោងឃុំវល្លិសរស្រុកសំរោងទង

ឈ្មោះសុខស្រីលាបស្រីអាយុ២៣ឆ្នាំរស់នៅភូមិសំពៅសង្កាត់ច្បារមនក្រុងច្បារមន

ឈ្មោះបួយកែវស្រីអាយុ២៣ឆ្នាំរស់នៅភូមិស្នោរទី១សង្កាត់រកាធំក្រុងច្បារមនបញ្ជាក់ដាវកាំបិតផ្គាក់ជាវត្ថុតាងធ្វេីសកម្មភាពកាប់ប្លន់។

តាមការបញ្ជាក់ឲដឹងពីលោកវរសេនីយ៍ឯកឃុតសុផលអធិការនគរបាលស្រុកសំរោងទងថាប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះគឺស្ទាក់វៃប្លន់ដោយប្រើប្រាស់ដាវនិងដំបងជាញឹកញាប់ក្រុមនេះតែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤និងផ្លូវលំមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅវេលាពេលទាបភ្លឺនិងពាក់កណ្ដារាត្រីពេលមានអ្នកដំណេីរចេញទៅរកសុីដឹបន្លែទៅលក់តាមទីផ្សាជាដេីមភាពសាហាវរបស់ក្រុមនេះភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារៈតែម្ដង។

យោងតាមចម្លើយបឋម​ ​ថាបក្ខពួកក្រុមចោរមួយចំនួនទៀតបានកំពុងរត់គេចខ្លួនន្ទាប់ពីសមត្ថកិច្ចធ្វេីការបង្រ្កាបបក្ខពួករបស់គេតែទោះបីយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថាមុខសង្ស័យសេសសល់ទាំងនោះគឺកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយនិងបន្ដស្រាវជ្រាឈានដល់ការបង្រ្កាបជាបន្ដទៀតនៅពេលខាងមុខដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង