ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអាអាមេរិក គាំទ្រសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា

119

ភ្នំពេញ៖ ថ្ងៃទី១០ធ្នូនេះ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ លោកឯកអគ្គរដ្ឋទូតអាអាមេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកមានមោទនភាពក្នុងគាំទ្រសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា។

 

បើតាមផេកហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ធ្នូនេះ បានផ្សព្វផ្សាយព័ត៌មានថា នៅថ្ងៃនេះគឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវានេះត្រូវបានប្រារព្ធធ្វើរាល់ឆ្នាំ នៅថ្ងៃទី ១០ ខែធ្នូ ជាថ្ងៃដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័ត នៅឆ្នាំ ១៩៤៨ នូវសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ដែលជាឯកសារប្រកាសឲ្យប្រើប្រាស់សិទ្ធិមិនអាចកាត់ផ្តាច់ចេញបាន ដែលមនុស្សគ្រប់គ្នាត្រូវតែទទួលបានពីកំណើត គឺសិទ្ធិមនុស្សដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា គំនិតទាក់ទងនឹងនយោបាយឬរឿងផ្សេងទៀត ប្រភពដើមទាក់ទងនឹងសង្គមឬជនជាតិ ទ្រព្យសម្បត្តិ កំណើតឬឋានៈស្ថានភាពដទៃទៀត។

 

ជាការអបអរសាទរទិវាសិទិ្ធមនុស្ស លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបនៅសៀមរាប នូវតំណាងនៃអង្គការអាដហុក លីកាដូ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា មជ្ឈមណ្ឌលសង្គម និងអង្គការតម្លាភាពកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពក្នុងគាំទ្រសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា”៕ ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង