ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស សម្តែងនូវការខកចិត្តយ៉ាងខ្លាំង​ ​ចំពោះការកំណត់ជ្រើសរើស ​​ដោយបំពាននូវជនជាតិ​​កម្ពុជា ដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជ​ន ក្រោមច្បាប់សាកលម៉ានីតស្គី

73

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ធ្នូនេះ បានចេញសេចក្ដីថ្លែងការណ៍ សម្តែងនូវការខកចិត្តយ៉ាងខ្លាំង​ ​ចំពោះការកំណត់ជ្រើសរើស ​​ដោយបំពាននូវជនជាតិ​​កម្ពុជា ដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជ​ន ក្រោមច្បាប់សាកលម៉ានីតស្គី (​G​lobal Magnitsky Act) របស់អាមេ​រិ​ក។ ការចេញមកប្រតិកម្មបែបនេះ ក្រោយពីស្ថាប័នហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក បា​នដា​ក់ទ​ណ្ឌកម្ម ទៅលើប្រជាពលរដ្ឋខ្មែរ​។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរ​ទេ​ស និងសហប្រតិបត្តិការអន្តរ​ជា​តិ នៅថ្ងៃទី១០ធ្នូនេះ បាន​បញ្ចេញ​ប្រតិ​ក​ម្មថា” ទង្វើនេះធ្វើឲ្យមានកា​រស្រងាកចិត្តយ៉ាងខ្លាំង នៅពេ​ល​ដែលបុគ្គ​លសា​ធា​រណៈ របស់ប្រទេសមួ​យ​ ត្រូវបានក្លាយទៅ​ជា​ក​ម្មវត្ថុ នៃវិធានការទណ្ឌកម្ម​ ​របស់ប្រទេសដទៃផ្សេងទៀ​ត​ ដោយផ្អែកលើការចោទប្រ​កា​ន់ ​ដោយគ្មា​នមូ​លដ្ឋាន និងគ្មានការគោរព​ទា​ល់តែ​សោះ​ ចំពោះភាពឯករាជ្យនៃច្បា​ប់​ និងយុត្តិធម៌របស់ប្រ​ទេ​ស​មួ​យ។ ប្រការនេះគឺជាការបំពាន​យ៉ា​ងធ្ងន់​ធ្ងរ លើគោលការណ៍​អ​ន្តរ​ជាតិ ស្តីពីគោលការ​ណ៍​ស្មើ​ភាព នៃអធិបតេយ្យនិង​គោ​លកា​រ​ណ៍​ មិនជ្រៀតជ្រែកកិ​ច្ច​ការ​ផ្ទៃ​ក្នុង របស់ប្រទេស​ដ​ទៃ ដូចមានចែងក្នុងធ​ម្ម​នុ​ញ្ញ អង្គការសហ​ប្រ​ជាជា​តិ​ ​និងច្បាប់អន្តរជាតិ​ដ​ទៃ​ផ្សេង​ទៀ​ត”។

ក្រសួងការបរទេស បានបញ្ជាក់ថា “បទបញ្ជាប្រតិប​ត្តិ​នេះ គឺជាការវាយប្រ​ហា​រប្រឆាំ​ង​នឹងកិ​ច្ចខិ​ត​ខំប្រឹ​ង​ប្រែង ដើម្បី​ស្តា​រ​ទំនុ​កចិ​ត្ត និងភាពជឿជាក់រ​វា​ង​ក​ម្ពុ​ជា និងសហរដ្ឋអា​មេ​រិ​ក តាមរយៈការផ្ញើសារ​ទៅ​វិញ​ទៅ​ម​កនាពេ​លថ្មី​ៗនេះ​ រវាងសម្តេចអគ្គ​ម​ហាសេ​នាប​តីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិ​ប​តីសហ​រដ្ឋ​អាមេ​រិក ដែលបានបញ្ជាក់យ៉ាង​ច្បា​ស់​ថា​ សហរ​ដ្ឋ​អាមេ​រិកគោ​រ​ពអ​ធិបតេ​យ្យ​ភា​ពកម្ពុ​ជា ហើយមានបំណងដ៏​មុ​ត​មាំ ក្នុងការលើកស្ទួយទំនាក់​ទំ​នង​ទ្វេរ​ភា​គី ដោយឈរលើការគោរ​ព​គ្នាទៅ​វិញទៅ​ម​ក​”។

ក្រសួ​ងកា​របរទេសអះអាង​ថា​ “ឯកឧត្តម គន់ គីម ត្រូវបានទទួលស្គាល់ជា​សា​ធារ​ណៈ ចំពោះការរួមចំណែក​យ៉ា​ងច្រើ​ន ​របស់ឯកឧត្តម ក្នុងកា​រ​ការពារ និងថែររក្សាសុខស​ន្តិ​ភាព​ ស្ថេរភាព និងសណ្តាប់សង្គម ហើយលោក ​​ឧ​កញ៉ា​ ទ្រីភាព ក៏បានដើរតួនា​ទី​ដ៏សក​ម្ម ក្នុងការទ្រទ្រ​ង់​ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ក​ម្ពុជា​ផ​ងដែ​រ។

សូមបញ្ជាក់ថា យោងតាមការ ចេញផ្សាយ របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នារាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា “ក្រសួងហិរញ្ញ​វ​ត្ថុអា​មេរិក បានសម្រេចដាក់ទណ្ឌក​ម្ម​ សេដ្ឋីកម្ពុ​ជា​ម្នាក់​ និងមន្ត្រីយោធា​ជា​ន់​ខ្ពស់ កម្ពុជាម្នាក់ព្រមទាំ​ង​ក្រុមគ្រួ​សា​រ ដោយចោទប្រ​កា​ន់ថា​ បានរំលោភសិ​ទ្ធិ​មនុ​ស្ស​ធ្ង​ន់​ធ្ងរ និង ប្រព្រឹត្តអំពើពុ​ក​រ​លួយ” ។

វិទ្យុ VOA បានផ្សាយបន្តទៀតថា “ តាមសេចក្តី ប្រកាសព័ត៌​មា​ន របស់ក្រសួងហិរញ្ញវ​ត្ថុ​អា​មេរិក បានរៀបរាប់​ថា​ ឧកញ៉ា ទ្រី ភាព បានប្រើប្រាស់បណ្តាញដ៏ធំ ​រ​បស់គា​ត់នៅ​កម្ពុ​ជា ដើម្បីបង្កើតក្រុមហ៊ុន​ ​ឈើហ៊ុនខុស​ច្បា​ប់​ ដ៏ធំដោយឃុ​ប​ឃិត ជាមួយនឹងមន្ត្រីកម្ពុ​ជា​ ​ក្នុងនោះ មានការទិញការ ​កា​រពា​រ ពីរដ្ឋាភិ​បា​ល ដែលមានក្រុមយោធាជាដើម​ ​ដើម្បីការពារ សកម្មភាពលក់​ដូ​រ ផលិ​តផ​ល​ខុស​ច្បា​ប់‍​ ។ ចំណែក នាយឧត្តមសេនីយ៍​ ​គន់ គីម បានប្រើប្រាស់កង​ក​ម្លាំង ខេមរភូមិ​ន្ទ​ ​ទៅគំរា​មកំ​ហែង​ កម្ទេចផ្ទះ និងឈូសឆាយដី ​តា​មការ​ចង់បា​ន​រប​ស់ក្រុមហ៊ុនចិន​”​ ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង