ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើករថយន្តបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយធ្លាក់រថយន្តពីលើទូកដរចូលទឹកទន្លេបាសាក់ស្លាប់ម្នាក់របួស២នាក់

59

ស្រុកស្អាង៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក(រថយន្តបើកចុះទូកដរបណ្ដាលអោយធ្លាក់ទឹកទន្លេបាសាក់) កើតហេតុនៅថ្ងៃអង្គារ៍១៤កើតខែមិគសិរឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនិងថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២០,១០នាទីនៅចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូចស្ថិតក្នុងភូមិបារ៉ែនក្រោមឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាល 

   

ករណីនេះបណ្ដាលអោយស្លាប់អ្នកជិះក្នុងរថយន្ត០១នាក់ស្រីរងរបួសឈ្លុកទឹក០២នាក់ស្រី០១នាក់ក្នុងនោះអ្នកបើករថយន្ត០១នាក់ប្រុសនិងរបួសដោយសារថយន្តប៉ះកម្មករបើកទូកដរ០១នាក់ប្រុសនិងខូចខាតរថយន្តតូច០១គ្រឿងសំភារ:មួយចំនួននៅក្នុងរថយន្ត 

   

នគរបាលបានប្រាប់ពីសភាពរឿងហេតុនេះថានៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើមានឈ្មោះម៉ាពន្លកភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមន្ត្រីរាជកាក្រសួងផ្នែកហិរញ្ញវត្ថុមានទីលំនៅភូមិក្រពើហាកើតសង្កាត់ព្រែកឬស្សីក្រុងតាខ្មៅខេត្តកណ្ដាលបានបើករថយន្តម៉ាកតូយូតាហៃយ៉ាស់ពណ៍ពាក់ផ្លាកលេខភ្នំពេញ2AJ-9542 ដឹកមនុស្សចំនួន០៧ទៅ០៨នាក់ប្រុស០២នាក់បានបើករថយន្តធ្វើដំណើចេញពីព្រះវិហ៊ាចិននៅភូមិបារ៉ែនក្រោមមកឆ្លងទូកដរផ្សារស្អាងព្រែកតូចគោលបំណងត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅវិញតាមផ្លូវជាតិលេខ២១ 

  

លុះពេលមកដល់កំពង់ចម្លងអ្នកបើករថយន្តបានឈប់រងចាំទូកដរអ្នកដំណើរមួយចំនួនបានចុះពីរថយន្ត(តាមបំរាមនិងការណែនាំរបស់ម្ចាស់ទូកដរ) ដោយឡែកមានអ្នកដំណើរ៖

ឈ្មោះកិចទៀងភេទស្រីអាយុ៧១ឆ្នាំនៅភូមិដើមមៀនសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្ដាល(ស្លាប់)  ឈ្មោះពៀអៀមភេទស្រីអាយុ៧០ឆ្នាំនៅភូមិព្រែកសំរោងសង្កាត់ព្រែកសំរោងក្រុងតាខ្មៅខេត្តកណ្ដាល(របួសឈ្លួកទឹក)  មិនបានចុះពីក្នុងរថយន្តតាមបំរាមនិងការណែនាំរបស់ម្ចាស់ទូកដរពេលដែលរថយន្តបើកចុះផែឡើងទូកដរក៏ជាន់ក្រែជ្រុលទៅប៉ះកម្មករបើកទូកដរដែលកំពុងស៊ីញ៉ូរថយន្តចុះទូកមានឈ្មោះអឿនវីនភេទប្រុសអាយុ៣៦ឆ្នាំមុខរបរបើកទូកដរមានទីលំនៅភូមិព្រែកខ្សេវសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល(បណ្ដាលអោយរងរបួស)ហើយធ្លាក់ទឹកទាំងរថយន្តទាំងអ្នកបើកទូកតែម្ដង 

ភ្លាមៗនោះម្ចាស់ទូកដរនិងអ្នកស្រុកបាននាំគ្នាមុជទឹកចុះជួយសង្គ្រោះបានមនុស្ស០២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្អាងរួចបញ្ជូនទៅសង្គ្រោះនៅភ្នំពេញបន្តរទៀតចំណែកឈ្មោះកិចទៀងទម្រាំតែសង្គ្រោះបានគាត់បានឈ្លួកទឹកដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយបច្ចុប្បន្នសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯរថយន្តកំពុងតែអូសយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នសិន 

បញ្ចាក់ចំពោះអ្នកបើករថយន្តនិងអ្នកបើកទូកដរបានយកទៅសង្គ្រោះបន្ទាន់ដូចគ្នា 

នគរបាលបានសន្និដ្ឋានថាករណីនេះបង្កឡើងដោយអ្នកបើករថយន្តបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង(មិនគោរពតាមបំរាមនិងការណែនាំរបស់ម្ចាស់អាជីវកម្មទូកដរ)

អត្ថបទដែលជាប់ទាក់ទង