អគ្គីភ័យសម្លាប់មនុស្ស២នាក់ក្លាយ ជាធ្យូងខណៈភ្លើងឆេះអគារឈូកទិព្វនៅជាន់ទី៧យ៉ាងសន្ធោសន្ធៅ
ភ្នំពេញ ៖ មនុស្ស២នាក់បានស្លាប់ដោយសាកសពក្លាយជាធ្យូងខណៈភ្លើងឆេះអគារឈូកទិព្វនៅជាន់ទី៧យ៉ាងសន្ធោសន្ធៅរកច្រកចេញមិនរួចនោះ។
ហេតុការអគ្គីភ័យឆាបឆេះនេះបង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃពុធខែមិគសិរឆ្នាំកុរឯកស័កព–ស២៥៦៣ត្រូវនឹងថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩នៅកន្លែងចំណតរថយន្តសណ្ឋារគារឈូកទិព្វជាន់ទែ៧ស្ថិតនៅភផ្ទះលេខ១២ផ្លូវលេខ២៣៤ក្រុមទី២៦ភូមិទី១២សង្កាត់ផ្សារដើមគខណ្ឌទួលគោក។
ម្ចាស់ទីតាំងខាងលើត្រូវបានគេស្គាល់ឈ្នោះលីកាំងភេទប្រុសអាយុ៤៦ឆ្នាំមុខរបរម្ចាស់សណ្ខារគារនេះ
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្វជាន់ទី៧បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹកកុំឲ្យមានការឆាបឆេះរាលដាលជាបន្តបន្ទាប់ទៀត។រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ស្រាប់តែប្រទះឃើញសពមនុស្សពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម។
យោងតាមសមត្ថកិច្ចបានអោយដឹងថាក្នុងហេតុការគ្រោះអគ្គិភ័យនេះបង្កអោយមានជនរងគ្រោះ២នាក់ ស្លាប់នៅកន្លែងកើតសពរបស់ជនរងគ្រោះទាំងពីរនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ធ្វើការផ្នែកខាងអនាម័យ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរដើម្បីស្វែងរកអត្តសញ្ញាណនិងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងផងដែរថា គ្រោះអគ្គីភ័យនេះ ត្រូវបានគេដាក់ការសង្ស័យថាផ្តើមចេញពីឆ្លងចរន្តអគ្គីសនី ដោយបានសម្លាប់មនុស្សចំនួន២នាក់ និងរងការខូចខាត បន្ទប់ស្នាក់នៅ និងទ្រព្យសម្បត្តិសម្ភារៈ របស់បុគ្គលិក អស់ជាច្រើនទៀត។ ក្នុងប្រតិការនេះបាន រថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន១៣គ្រឿងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង រួចរលត់ទៅវិញ នៅវេលាម៉ោង៤និង២០នាទី ទៀបភ្លឺ។
បើយោងតាមរបាយការណ៍ប៉ូលីសបានបញ្ជាក់ថាគ្រោះអគ្គីភ័យនេះបានធ្វើអោយមនុស្សស្លាប់ចំនួន២នាក់ខូចខាតសំភារះមួយចំនួអគារទំហំ២,៥ម៉ែត្រ×៣០ម៉ែត្រដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៤គ្រឿងហើយចំពោះមូលហេតុប៉ូលីសកំពុងសហការជាមួយការិយាល័យពន្លត់អគ្គីភ័យដើម្បីធ្វើការស្រាវជ្រាវបន្ត៕