ករណីហឹង្សា ភាគីម្ខាងចូលគុក ភាគីម្ខាងចូលពេទ្យ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩នេះថា ចំពោះករណីប្រើអំពើហឹង្សាជនដៃដល់៣នា ព្រួតគ្នាវាសំពងទៅភាគីជនរងគ្រោះម្នាក់ បណ្ដាលរងរបួសជាទម្ងន់នោះត្រូវ បានកម្លាំងសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿង និងបញ្ជូនជនដៃដល់៣នាក់នោះ ទៅតុលាការនៅព្រឹកនេះហើយ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងទៀតថាចំពោះករណីអំពើហិង្សា ដោយចេតនានេះគឺកើតឡើងកាលពីម៉ោង ជិត៩យប់នាថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩នេះ នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយអោយដឹងទៀតថា ចំពោះជនរងគ្រោះឈ្មោះ ហ៊ុំ សុភា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យ ៖ ០៣នាក់
១/ ឈ្មោះ ខន ថុនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ចុងភៅ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
២/ឈ្មោះ ស្រី ម៉ាច ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ សំណង់ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លន)។និងទី
៣/ឈ្មោះ ស្រី ភារុន ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរចុងភៅ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (ឃាត់ខ្លួន)។
ចំពោះវត្ថុតាងចាប់យករួមមាន៖
១/ឈើមូលប្រវែងកន្លះម៉ែត្រ (រកមិនឃើញ) ជាចំលើយរបស់ឈ្មោះ ខន ថុនា ។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើនោះ
ភាគីជនរងគ្រោះ ហ៊ុំ សុភា ភេទប្រុស ឃើញផ្ទះជនសង្ស័យឈ្មោះ ស្រី ម៉ាច ភេទប្រុស មានការផឹកសុី ហើយបើកឧបករណ៍បំពងសំលេង (ស្ពិកឃ័រ) ខ្លាំងៗហើយពេលនោះជនរងគ្រោះបានស្រែកជេរប្រមាថទៅ ភាគីជនសង្ស័យឈ្មោះ ស្រី ម៉ាច ភេទប្រុស ពេលនោះទាំង ជនរងគ្រោះ និងជនសង្ស័យ មានការជេរប្រមាថដាក់គ្នា
ទៅវិញទៅមក ឡើងចាស់ដៃតឹងសរសៃរដាក់គ្នារហូតដល់ មានការវាយប្រតាយប្រតប់គ្នា ឃើញដូច្នេះឈ្មោះ ខន ថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ដែលជាកូនប្រសាររបស់ឈ្មោះ ស្រី ម៉ាច បានរត់ចេញពីក្នុងផ្ទះ ទាញយកឈើមូលមកវាយសំពងទៅលើភាគីជនរងគ្រោះ ដោយគ្មានប្រណីដៃឡើយចំនួន បីដំបង ហើយឈ្មោះស្រី ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចុងភៅ និងឈ្មោះ ស្រី ម៉ាច បាននាំគ្នាព្រួតវាយភាគីជនរងគ្រោះឈ្មោះ ហ៊ុំ សុភា បណ្តាលអោយរងរបួសបែកក្បាល ជាទម្ងន់ដោយដាច់សាច់រយ៉ះខ្នងជាច្រើនកន្លែង ។ ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ពេលទទួលបានពាក្យបណ្តឹងភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានសហការជាមួយកំលាំងជំនាញនគរបាលយុត្តិធម៌ ចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យទាំងបីនាក់ខាងលើយក មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឈ្មោះ ខន ថុនា បានសារភាពថាខ្លួនពិតជាបានវាយជនរងគ្រោះ ខាងលើនោះបីដំបងពិតប្រាកដមែន ហើយឈ្មោះ ស្រី ម៉ាច និងឈ្មោះ ស្រី ភារុន បានសារភាពថាខ្លួនពិតជាបានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះប្រាកដមែន៕