ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញាលោកគង់ ច័ន្ទខេមរិទ្ធ ចុះអនុ​វត្តសា​លដីកា រុះរើផ្ទះស្ត្រីលក់អេ​ត​ចាយ ទាំងខុសក្នុងប្លង់ភាគីដើមបំណុលប្រមាណ៦០០ម៉ែត្រពីគ្នា

108

ខេត្តស្វាយរៀង៖ តុលាការសាលាដំបូងខេត្ត​ស្វាយរៀង ចុះអនុវត្តន៍សាលដីការបស់​តុលាការ​កំ​ពូល ក្នុងសាណុំរឿងរដ្ឋប្ប​វេ​ណីលេខ​០​៧ ចុះថ្ងៃទី២២ខែមករាឆ្នាំ២០០២ របស់សាលាដំបូងខេត្តស្វាយរៀង និងតាមសាលដីកាតុលាការកំពូល ដោយចុះ​រុះរើផ្ទះ​នៅថ្ងៃទី​១១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោ​ង២និង​០០នាទីរសៀល ដោយ​អយុត្តិធម៌ណាស់ ព្រោះថា ដីទំនាស់ដ៏រ៉ាំរ៉ៃជាង១៨ឆ្នាំមកនោះ គឺមានភាពខុសចម្ងាយគ្នាប្រមាណ៦០០ម៉ែត្រ ពីប្លង់ដែលភាគីដើមដំណុលទាមទារពីកូនបំណុល។ ក្នុងករណីខាងលើនេះ បើតាមអាជ្ញាធរភូមិឃុំ និងប្រជាពលរ​ដ្ឋរស់នៅភូមិកៀនសាំង បានឲ្យដឹងថា ការពិតដីក្នុងទីតាំងប័ណ្ណសម្គាល់ដែលភាគីដើមបំណុលទាមទារពីកូនបំណុលនោះ មានទីតាំងផ្សេងពីគ្នា ដល់ទៅប្រមាណ៦០០ម៉ែត្រ ហើយភាគីដើមបំណុលបានលក់ឲ្យម្ចាស់ថ្មីកាន់កាប់ហើយ តែភាគីដើមបំណុលកាន់ប្លង់ចាស់ មកទាមទារដីពីកូនបំណុល យកដីផ្សេងទៅវិញ នេះជារឿងអយុត្តិមធ៌ខ្លាំងណាស់ ដែលភាគីដើមបំណុល និងព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង ទំនងជាមានការឃុតឃិតគ្នា ចង់ស៊ីដាច់ដីកូនបំណុលហើយ ហើយដោយមានស្រពេ​ចស្រពិលមិ​នប្រ​ក្រតីបែ​បនេះ និងមិនមានការចូលរួមពី​អា​ជ្ញាធរមូ​លដ្ឋា​នផ​ងនោះ ក៏ត្រូវផ្អាកការចុះអនុ​វ​ត្តន៍​ដីកាតែម្តង។

លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេ​ត្ត​ស្វាយរៀង បានដឹកនាំក្រុមអ្ន​កអ​នុ​វត្តន៍សា​លក្រម នៃសាលាដំបូងខេត្តស្វាយរៀង​នារសៀល​ថ្ងៃទី១១ធ្នូ២០១៩ នៅផ្ទះរ​បស់ជ​នរង​គ្រោះឈ្មោះតន់ ថាវរី អ្នកល​ក់អេតចាយ ស្ថិតនៅភូមិកៀងសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនោះ ត្រូវបានផ្អាកនៅវេលាម៉ោ​ង​៣និង​១០នាទីរសៀល ដោយគ្មានអាជ្ញាធ​រ និងមន្ត្រីសុរិយោ​ដី​ចូលរួម គឺមានតែលោកព្រះរាជអា​ជ្ញា និងសមត្ថកិច្ចនគ​បា​លជាង២០នាក់ប៉ុណ្ណោះ ហើយជាពិសេសរកអ្ន​ក​បង្ហាញ​ព្រំប្រទល់ដី មិនទាន់​បាន ក៏ប៉ុន្តែប្រជាពលរដ្ឋដែ​ល​មកចូ​លរួមជា​ច្រើននាក់ ប្រាប់ថាប័ណ្ណសម្គាល់សិទ្ធិ ដែលដើមបណ្តឹងយកមក​អះ​អាងនេះ គឺនៅទីតាំងផ្សេ​ង​ ដូច្ចេះត្រូវផ្អា​កលើកពេ​ល​ទៅថ្ងៃ​ក្រោយ។ ទាក់ទិនករណីនេះដែរ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ បា​ន​មា​នប្រសា​សន៍​ថា ការអនុវត្តន៍សាលដីកានេះ ត្រូវផ្អាកដោយសាររកអ្ន​ក​នៅព្រំប្រ​ទល់ មិនទាន់បានគ្រប់​ម្យ៉ាងអាជ្ញាធរក្រុង និងមន្ត្រីសុរិយោដីអត់មកចូល​រួម។ ដូច្នេះត្រូវផ្អាកសិន​លើកទៅថ្ងៃក្រោយ ហើយបើកូនបំណុល​ច​ង់បានយុ​ត្តិធម៌ សូមរក​មេធាវី​ដាក់សំណើរ ទៅតុលាការសុំជំទា​ស់ និងសើរើសំណុំរឿងឡើងវិញ។ ចំណែកស្រ្តីពីនាក់បងប្អូននិងកូន អំពាវនាវសុំឲ្យសម្តេ​ចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍​រ​កយុត្តិធម៌ ក្នុង​រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រយៈពេល១​៨ឆ្នាំនេះ និងសុំសម្តេចអគ្គម​ហា​សេនាប​តីតេជោហ៊ុន សែន មេត្តាផ្តល់មេធាវីរ​ប​ស់សម្តេ​ច មកការពារក្តី​ខា​ង​លើនេះ ដល់ជនរងគ្រោះដោ​យ​ជនរ​ងគ្រោះក្រី​ក្រ គ្មានលទ្ធភាពរកមេធា​វី​ទេ​។

សូមបញ្ជាក់ថា តុលាការសាលាដំបូងខេត្ត​ស្វាយរៀង ចុះអនុវត្តន៍សាលដីការបស់​តុលាការ​កំ​ពូល ក្នុងសាណុំរឿងរដ្ឋប្ប​វេ​ណីលេខ​០​៧ ចុះថ្ងៃទី២២ខែមករាឆ្នាំ២០០២ របស់សាលាដំបូងខេត្តស្វាយរៀង និងតាមសាលដីកាតុលាការកំពូល ដោយចុះ​រុះរើផ្ទះ​នៅថ្ងៃទី​១១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោ​ង២និង​០០នាទីរសៀល ដោយ​អយុត្តិធម៌ណាស់។ លិខិតជូនដំណឹងរបស់​លោ​កព្រះរា​ជ​អាជ្ញាអ​មសាលា​ដំបូ​ង​ខេត្តស្វា​យរៀង ជម្រាបមកលោ​កហ៊ ហាន អាយុ៤៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិកៀ​នសាំង សង្កាត់ស្វាយរៀង ក្រុស្វាយរៀង (ជាកូនបំណុល) នៅថ្ងៃទី១១ខែធ្នូ២០១៩ វេលាម៉ោង២និ០០នាទីរសៀល យើងដឹកនាំក្រុមអ្នក​អនុវត្តន៍សាលក្រម របស់សាលាដំបូងខេត្តស្វា​យ​រៀង ចុះអនុវត្តន៍សាលដីកាលេខ៥២០ ចុះថ្ងៃទី២៤ខែធ្នូ២០០៧ របស់សាលាកំពូល ដោយចុះ​រុះរើផ្ទះ​ចេញ ពីភូមិ​ដែលមា​នទំ​ហំ១១៨១ម៉ែត្រការ៉េ មានប័ណ្ណសម្គាល់សិទ្ធិលេខA១:១២៨១ ចុះថ្ងៃ០២ខែមេសាឆ្នាំ១៩៩៣ ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ឲ្យទៅឈ្មោះតន់ វឌ្ឍនៈ (ជាម្ចាស់បំណុល) គ្រប់គ្រងតាមអំណាចសាលដីកា ខាងលើដោ​យអ​យុត្តិ​ធ​ម៌។

បើតាមស្រ្តីរងគ្រោះឈ្មោះតន់ ថាវរី អាយុ៤៩ឆ្នាំ ដែលជាប្រពន្ធរបស់​ឈ្មោះ​ហ៊ ហាន បានរៀបរាប់ថា ​ដីលំនៅ​ឋាន ដែលរូបគាត់រស់នៅស​ព្វ​ថ្ងៃ ពីឆ្នាំ១៩៧៩ បងស្រីឈ្មោះតន់ សំអ៊ាត អាយុ៦៥ឆ្នាំ បានមករស់នៅលើដីទំ​ហំ​៤០ម៉ែត្រគុណ៤០ម៉ែត្រនេះ រហូតដល់ឆ្នាំ១៩៨៨ ហើយរូបគាត់​តន់ ថាវរី បានរៀបការជាមួយប្តីឈ្មោះ​ហ៊​ ហាន និងដោយគ្មានដីសង់ផ្ទះរស់នៅ បងស្រីឈ្មោះតន់ សំអ៊ាត ក៏បានឲ្យមកសង់ផ្ទះ​រ​ស់នៅចា​ប់តាំង​ពី​ឆ្នាំ១៩៨៨ រហូតដល់ប​ច្ចុប្បន្ន ចំណែកបងស្រីក៏បានទៅ​រស់នៅតា​មប្តី ទៅធ្វើការជាម​ន្ត្រី​រាជកា​រនៅភ្នំពេញ រហូតបច្ចុប្បន្នដែរ។ ចំណែកប្តីរបស់គាត់ឈ្មោះហ៊ ហាន បានស្លា​ប់នៅថ្ងៃទី២៩វិច្ឆិកា២០១៥ ទុកឲ្យគាត់រស់នៅជា​ស្រ្តី​មេម៉ាយថែ​កូន២នាក់ ដោយប្រកបមុខរបរដើ​រ​ទិញអេតចាយ រកព្រឹកខ្វះល្ងាច។ លុះឆ្នាំ២០០២ មានឈ្មោះតន់ វឌ្ឍនៈ ភេទប្រុសអាយុ១៩ឆ្នាំ បានផ្ទេរសិទ្ធិទៅឲ្យឈ្មោះងិន សារី នៅភូមិកៀនសាំង ដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងថា ជាដីរបស់ឳពុកគេឈ្មោះតន់ ភឿន និងម្តាយឈ្មោះងិន ចន្ថា (ស្លាប់) ដោយចោទថាឈ្មោះហ៊ ហាន និងប្រពន្ធឈ្មោះតន់ ថាវរី សុំដីឳពុកខ្លួនរស់នៅ ហើយបានយកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីលេខអា១.១២៨១ ចុះថ្ងៃទី២ខែមេសាឆ្នាំ១៩៩៣ ចុះហត្ថលេខាដោយលោកសោម សន ប្រធានការិយាល័យសុរិយោដីខេត្តស្វាយរៀង និងលោករស់ ឆាយ ប្រធានគណៈកម្មការប្រជាជនស្រុកស្វាយរៀង។ កំណត់ហេតុអង្កេតដីរ​ប​ស់ឈ្មោះត​ន់ ភឿន និងប្រពន្ធឈ្មោះងិន ចន្ថា នៅភូមិទី៦ (បច្ចុប្បន្នភូមិកៀនសាំង) ឃុំលេខ១ (បច្ចុប្បន្នសង្កាត់ស្វាយរៀង) ស្រុកទីរួមខេត្ត (ក្រុងស្វាយរៀង) ខេត្តស្វាយរៀង ប្រភេទដីភូមិទំហំ០០ហិកតា១៥អា៥៤សង្ទីអា ទ្រព្យរួមប្តីប្រពន្ធ។ ព្រំប្រទល់ខាងជើងទល់និងប្រឡាយ ខាងត្បូងទល់និងពេជ វណ្ណា ខាងលិចទល់និងផ្លូវដើរ ខាងកើតទល់និងគាតវីរៈ។ ទំហំដីស្នើប្រមាណ០០ហិកតា០៦អា៦៨សង្ទីអា ចំណុចទីតាំងដី​ផ្លូ​វចេ​ញពី​ខាងលិចស្ថានីយអនាម័យ ចម្ងាយ១៥៨ម៉ែត្រ។ ចំណែកទីតាំងដី ដែលជនរងគ្រោះ រស់នៅសព្វថ្ងៃ នៅខាងលិចប្លង់នៃប័ណ្ណសម្គាល់សិទ្ធិលេខអា១.១២៨១នេះ ចម្ងាយប្រ​មាណ៦០០ម៉ែត្រឯណោះ ដែលមានព្រំប្រទល់ខាជើង ទល់និងប្រឡាយ ខាងត្បូង ទល់និងប៉ុលសារិត ខាងលិចទល់និងផ្លូវថ្នល់ មកពីរង្វង់មូលរូបគោ ខាងកើតទល់និងមីសារុត ដែលមានទំហំ៤០ម៉ែត្រគុណ៤០ម៉ែត្រ។ បានន័យថាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ដែលឈ្មោះតន់ វឌ្ឍនៈ ដាក់មកប្តឹងទាមទានោះ គឺខុសគ្នា៦០០ម៉ែត្រ។ ទាក់ទិនករណីនេះដែរ លោកម៉ម មាស ប្រធានភូមិបាលស្រុកស្វាយរៀង បានបញ្ជាក់ថា ចំពោះប័ណ្ណសម្គាល់សិទ្ធិលេខA1.1281 ដែលភាគីឈ្មោះតន់ វឌ្ឍនៈ យកមកដាក់សំអាងនោះ ពុំមែនជាប្លង់ដីដែលឈ្មោះហ៊ ហាន និងប្រពន្ធឈ្មោះតន់ ថាវរី រស់នៅសព្វថ្ងៃទេ។ ហើយបើតាមអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋរស់នៅភូមិកៀនសាំង បានឲ្យដឹងថា ការពិតដីក្នុងទីតាំងប័ណ្ណសម្គាល់សិទ្ធិលេខ១អា.១២៨១ ទំហំ០៦អា៦៨សង្ទីអានោះ គឺបានលក់ឲ្យម្ចាស់ថ្មីកាន់កាប់ហើយ ប្រជាពលរដ្ឋ៤០គ្រួសារ បានផ្តិតមេដៃសុំឲ្យតុលាការ ចុះអង្កេ​តស្រា​វជ្រា​វរក​យុត្តិ​ធម៌ឲ្យ​ជន​រ​ងគ្រោះ​ផងដែរ។ ដូច្នេះជនរង​គ្រោះ សូមអំពាវនាវសុំឲ្យសម្តេ​ច​តេជា​ហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ ដោយអនុ​គ្រោះ។ ស្រ្តីរងគ្រោះជាត្រីមេមា​យក្រី​ក្រ រស់នៅក្នុងខ្ទមតូច​មួយ​គ្មាន​ដីណា​ ក្រៅពីដីភូមិរស់នៅសព្វថ្ងៃឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង