ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្តមសេនីយ៏ ​សៅ ​សុខា ​អនុញ្ញាត​​ឱ្យ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​អធិការ​កិច្ច​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

59

 

ភ្នំពេញ៖ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​អធិការ​កិច្ច​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បានបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ចិន​ កាន់​តែ​មាន​អភិ​វឌ្ឍន៍​រីកចម្រើន លូតលាស់ជាលំដាប់ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេស​ទាំងពីរ បានបំពេញ​ទស្សនកិច្ច​ ទៅវិញ​ទៅ​មក​ជាញឹកញាប់ និងបានធ្វើ​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយគ្នា ពិសេសនៅ​ក្នុងនោះរួម​ទាំង​វិស័យ​យោធា។

លោកនាយ​ឧត្តម​សេនីយ៏ ​​សៅ​ ​សុខា​​ អគ្គ​មេ​បញ្ជាការរង​ ​នៃកង​យោធពលខេមរ​ភូមិន្ទ ​និង​ជា​​មេបញ្ជាការ​​ក​ងរាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បានអនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពរំដោះ ប្រជាជនចិន​ដឹក​នាំ​ ដោយ​ លោក​ ឧត្តមសេនីយ៍ទោ ចាង ​ហុង​ជុន​ (JIANG.HONG.JUN) អគ្គនាយក ​អគ្គនាយកដ្ឋាន អធិការកិច្ច នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ​នៅបន្ទប់​សវនាការ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ក្នុងគោលបំណង ដើម្បី​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ ​រវាងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ​និង​អគ្គនាយកដ្ឋាន អធិការកិច្ច នៃកងទ័ពរំដោះ​ប្រជាជនចិន ​ឱ្យបានកាន់ល្អប្រសើរថែមទៀត។

ក្នុងការជំនួបនោះលោកឧត្តម​សេនីយ៍​ទោ ចាង ហុងជុន បានលើកឡើងថា៖ ​ប្រទេសកម្ពុជា និង ចិន ជា​ប្រទេសជិតខាងល្អ ហើយប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនង​ការទូតជាមួយគ្នា ជាង ៦០ឆ្នាំ ហើយរយៈពេលជាង ៦០​ ឆ្នាំ កន្លងមកនេះ ប្រជាជនយើងទាំងពីរ​បានយល់ចិត្តយល់​ថ្លើមគ្នា និងបានជួយគាំទ្រគ្នា​ទៅវិញទៅមក និង​បានចងមិត្តភាព​ជ្រាលជ្រៅជាមួយគ្នា ដែល​អាច​និយាយបានថា យើង​ជាមិត្តភ័ក្កិ នឹងគ្នា ពិតប្រាកដ​។ លោក បានបន្តថា៖ រយៈពេលប៉ុន្មានឆ្នាំ​កន្លងមកនេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ចិន​ កាន់​តែ​មាន​អភិ​វឌ្ឍន៍​រីកចម្រើន លូតលាស់ជាលំដាប់ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេស​ទាំងពីរបានបំពេញ​ទស្សនកិច្ច​ ទៅវិញ​ទៅ​មក​ជាញឹកញាប់ និងបានធ្វើ​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយគ្នា ពិសេសនៅ​ក្នុងនោះរួម​ទាំង​វិស័យ​យោធាផង​ដែរ។

មានមតិឆ្លើយតបវិញ លោក ​នាយឧត្តមសេនីយ៍​ សៅ សុខា បានថ្លែង​អំណរគុណ ចំពោះរដ្ឋា​ភិបាល កង​ទ័ព​រំដោះ ​និង​ប្រជាជន​ចិន ជាពិសេសប្រតិភូ​ទាំងអស់ ដែលបាន​មកធ្វើទស្សនកិច្ច ​នៅ​ព្រះរាជា​ណាចក្រកម្ពុជា ក៏ដូច​ជានៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ លើផ្ទៃប្រទេសនាពេលនេះ។ លោក បានបន្តថា៖ ដែល​ប្រទេស យើងទាំងពីរ មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាមួយគ្នាតាំង​ពីយូរយាណាស់មកហើយ ហើយកិច្ចសហ​ប្រតិបត្តិការ ​រវាង​រដ្ឋាភិបាល ក្រសួងការពារជាតិ បាននាំមកនូវ​ការរីកចម្រើន​ដល់​កងយោធពលខេមរភូមិន្ទ​ ក្នុង​ការ​បំពេញភារកិច្ចជូន​ប្រទេសជាតិមាតុភូមិកម្ពុជា ​ព្រមទាំងបានបង្កើតនូវ​សមត្ថភាព​​កងយោធពល​ខេមរភូមិន្ទ ​បាន​មួយ​ក​ម្រិត​ថែមទៀត។ លោក បានជម្រាបជូនប្រតិភូ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ច របស់កងរាជអាវុធហត្ថ និងបាន​ថ្លែង​អំណរ​គុណចំពោះ​ក្រសួងការពារជាតិចិន​ ដែលតែងតែ​ជួយដល់កងទ័ពកម្ពុជា​ ទាំងសម្ភារៈ និងការហ្វឹកហ្វឺន បណ្តុះ​បណ្តាល ធនធានមនុស្សដល់កងយោធពលខេមភូមិន្ទ ក៏ដូចជា​កង​រាជអាវុធ​ហត្ថជា​បន្តបន្ទាប់ផងដែរ។ ឆ្លៀត​ឱកាសនោះដែរលោក​នាយឧត្តមសេនីយ៍​ សៅ សុខា ក៏​បាន​បញ្ជាក់​​ប្រា​ប់ប្រតិភូ ​អំពី​ការ​រីក​ចម្រើន​ និង​ការអភិវឌ្ឍន៍​លើគ្រប់វិស័យ​របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ​របស់ ​សម្ដេចតេជោ ហ៊ុន សែន។

ក្រោយពីបាន​ស្តាប់​ប្រសាសន៍របស់ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​រួចម​ក​ លោក ​ឧត្តមសេនីយ៍​ទោ​ ចាង ហុង​ជុន​ បានមាន​ប្រសាសន៍ថា៖ នេះគឺ​ជាលើកទី១ហើយ ដែលលោក បានមកបំពេញ ទស្សនកិច្ច​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ហើយតាមរយៈការមក​បំពេញ​ទស្សនកិច្ច​នេះ​ ធ្វើឱ្យលោក បានយល់ដឹងកាន់តែច្រើន​​អំពីស្ថានភាព​ក្នុងប្រទេសកម្ពុជា ​និង​កងទ័ពកម្ពុជា។ មិន​តែ​ប៉ុណ្ណោះបានធ្វើឱ្យមានមនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​កង​ទ័ព​កម្ពុជា​ និង​ចិន។ ហើយតាមរយៈការមក​បំពេញទស្សនកិច្ចនេះដែល ក៏​បានយល់ច្បាស់​នៅស្ថានភាព​ក្នុងកងរាជអាវុធហត្ថ ​នឹងបាន​​កោតសរសើរខ្ពស់ ​ចំពោះ​​ស្នាដៃកងរាជអាវុធហត្ថ ​ដែលបានសម្រេចនូវភារកិច្ច​ដ៏ត្រចះត្រចង់ ក្នុងការថែ​រក្សាសន្តិសុខសណ្តាប់​ធ្នាប់​សង្គម ធ្វើឱ្យ​មានស្ថេរភាពនយោបាយនៅកម្ពុជាបានល្អប្រសើរ​ ៕

អត្ថបទដែលជាប់ទាក់ទង