រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីមួយហៅថាហោមពិធីនិងបញ្ចុះថ្មព្រះភូមិក្នុងមង្គលស្តេចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ
ព្រះសីហនុ៖រដ្ឋបាលខេត្តខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនជ្រាបថារដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីមួយហៅថាហោមពិធីនិងបញ្ចុះថ្មព្រះភូមិក្នុងមង្គលស្តេចរាជសីហ៍ប្រចាំក្រុងព្រះសីហនុនៅថ្ងៃព្រហស្បតិ៍១រោចខែមិគសិរឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩វេលាម៉ោង៧ព្រឹកនៅរង្វង់មូលតោ២ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។
ក្នុងពិធីនេះក៏មានរៀបចំរាប់បាត្រប្រគេនព្រះសង្ឃចំនួន៩៩អង្គផងដែរដើម្បីសុំសេចក្តីសុខសប្បាយសេចក្តីចម្រើនរុងរឿងសិរីសួស្តីជ័យមង្គលបវរមហាប្រសើរជូនថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធអាជីវករពាណិជ្ជករប្រតិបត្តិករវិនិយោគិនគ្រប់ជាតិសាសន៍ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តព្រះសីហនុនិងបណ្តេញចេញនូវគ្រោះភ័យភយន្តរាយព្រមទំាងឧបទ្រពចង្រៃទាំងឡាយចេញពីទឹកដីដ៏ពិសិដ្ឋនៃខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួម និងទទួលផលអានិសង្ឃអោយបានគ្រប់ៗគ្នា៕