ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃោសនាបោះឆ្នោត រ​បស់គណបក្សនយោបាយ ១៤ថ្ងៃ មានពាក្យបណ្តឹង១៤ករណី ដោះស្រាយរួច៩ករណី

125

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ១២៧​៖ ថ្ងៃទី​១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី​៦ ឆ្នាំ​២០១៨ ដោយបានបញ្ជាក់ថា បរិយាកាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត រ​បស់គណបក្សនយោបាយ នៅថ្ងៃទី១៤នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស។ រហូតមកដល់ថ្ងៃនេះ អ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងសរុបចំនួន១៤ករណី ហើយ៩ករណីបានដោះស្រាយរួច និង៤ករណី កំពុងដោះស្រាយ ។ ១ករណីទៀត ប្តឹងមកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល៕

  

អត្ថបទដែលជាប់ទាក់ទង