ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញអនុក្រឹត្យតែងតាំងលោកនុត ពុធដារ៉ា ជាអភិបាលរងខេត្តក្រចេះ

189

ភ្នំពេញ៖លោកនុតពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោ និងជាជំនួយការសម្ដេចតេជោហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះជាផ្លូវការ  ក្រោយពីចប់អាណត្តិទី២ក្នុងរយៈពេល៨ឆ្នាំរបស់លោក នៅក្នុងខណ្ឌដង្កោ។លោកនុត

ដោយមើលឃើញពីស្នាដៃលោកនុតពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោបានបំពេញការងារបានល្អប្រសើរ មានស្នាដៃយ៉ាងច្រើននៅពេលដែលលោកបំពេញការងារជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោរហូតដល់ពីរអាណត្តិ៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមានបំណងឲ្យលោកនុត  ពុធដារ៉ាទៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ។គួររំលឹកថា៖ លោកនុតពុធដារ៉ាត្រូវបានរាជរដ្ឋាភិបាលបានប្រកាស តែងតាំងជាអភិបាលខណ្ឌដង្កោថ្មីតាំងពីដើមឆ្នាំ២០១២មកម្លេះក្រោយពីបំបែកខណ្ឌដង្កោជាពីរ គឺខណ្ឌពោធិសែនជ័យ។

គួរបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដង្កោមានរៀបចំពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌថ្មីដោយលោកស្រីគឹមញឹបអភិបាលរង ជំនួសលោកនុតពុធដារ៉ាដែលត្រូវចប់អាណត្តិទី២។ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិង មានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។នៅក្នុងពិធីនោះ ក៏មានការប្រកាសតែងតាំងអភិបាលរងខណ្ឌម្នាក់ផងដែរគឺលោកទុយច័ន្ទ៕

អត្ថបទដែលជាប់ទាក់ទង