ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអធិការប៉ូលិសស្រុកកៀនស្វាយមានជំងឺ អធិការឡើងថ្មីយកអំណោយសាកសួរសុខទុក្ខដល់មន្ទីរពេទ្យ

72

 

កណ្ដាល៖លោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវាទទៅសាកសួរសុខទុក្ខលោក
ប៉ា សំអិតអតីតអធិការប៉ូលិសស្រុកកៀនស្វាយដែលបានចូលនិវត្តន៍បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយកំពុងដេកសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យជោរ៉ៃស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
កាលពីព្រឹកថ្ងៃទី១៧ខែឆ្នូ ឆ្នាំ២០១៩លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវាទទៅសួរសុខទុក្ខលោក ប៉ា សំអិត អតីត ជាអធិការនគរបាលស្រុកកៀនស្វាយដល់មន្ទីរពេទ្យជោ រ៉ៃ។
ក្រោយបានពីទទួលព័ត៍មនភ្លាមៗលោកវរសេនីយ៍ឯក​ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយខេត្តកណ្តាលនិងបានដឹកនាំ​មន្ត្រី ក្រោមឱវាទទៅសួរសុខទុក្ខលោក ប៉ា សំអិត អតីត អធិការនគរបាលស្រុកកៀនស្វាយបានចូលនិវត្តន៍និងក៍បានយកថវិកាមួយចំនួនទៅផ្ដល់ជូនដល់ដៃអតីតអធិការប៉ូលិសស្រុកកៀនស្វាយដែលកំពង់ដេកសម្រាក់ព្យាបាលជម្ងឺនៅលើគ្រែក្នុងមន្ទីរពេទ្យជោរ៉ៃផងដែរ។

លោកព្រុំ សំណាង ក៍ធ្លាប់ជា
មន្ត្រីនគរបាលស្រុកកៀនស្វាយនិងជា កូន ចៅរបស់ លោកប៉ា សំអិត កាលនៅធ្វើ ជា អធិការស្រុកកៀនស្វាយ៕

 

អត្ថបទដែលជាប់ទាក់ទង