ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍ខ្មែរឥស្លាមអ្នកឃុំឈូកស ប្ដេជ្ញានឹងបន្តដណ្តើមជ័យជំនះជូនគណបក្សប្រជាជន សម្រាប់ការបោះឆ្នោត

140

កំពង់ឆ្នាំង៖ សហគមន៍ខ្មែរឥស្លាមអ្នក ក្នុងឃុំឈូកស ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង រួមមានសកម្មជនបក្ស សមាជិក និងតំណាងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនកុះករ បានជួបជុំគ្នាធ្វើការប្តេជ្ញាថាត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃ ២៩ កក្កដា ២០១៨នេះ គឺទៅបោះឆ្នោតដើម្បីបន្តដណ្តើមជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលខ្លួន និងជនរួមជាតិភាគច្រើនគោរពស្រលាញ់ និងដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រីជាទីស្រលាញ់របស់ជនរួមជាតិ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែល លោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និង លោកស្រី អមដំណើរដោយសហការី បានអញ្ជើញសំណេះសំណាល នៅភូមិទួលឃុំឈូកស នារសៀលថ្ងៃទី ២១ កក្កដា ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសសហគមន៍ខ្មែរឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង ជាខេត្តដែលឈរលំដាប់ចំណាត់ថ្នាក់ខ្ពស់ ជាមួយចំណោមសហគមន៍ខ្មែរ ឥស្លាមអ្នកនៅបណ្តាខេត្តផ្សេងៗ ដែលមានសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាកម្រិតភាគរយខ្ពស់បំផុត កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅរាល់អាណត្តិ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។
លោកបន្តថា៖ មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាម រយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ ៕

អត្ថបទដែលជាប់ទាក់ទង