ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាក្លាយជាម្ចាស់ខ្សែក្រវាត់ ជើងឯកអ្នកប្រយុទ្ធ កំពូលថាមពលChampion ?

75

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ជើងឯក អ្នកប្រយុទ្ធកំពូលថាមពល Champion លើសង្វៀនអាស៊ីដែលចាប់
ផ្ដើមពីថកងៃទី១៥កញ្ញាមកនោះ នៅយប់ថ្ងៃទី២២ធ្នូនេះ ឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ។
សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ គឺជាការជួបគ្នារវាងអ្នកប្រដាល់កម្ពុជានី សុភីជាមួយអ្នក
ប្រដាល់ថៃឈូក ឆៃ(Chhuok Chhai) ។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនី សុភីចាញ់ពិន្ទុវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង
៩១១ ចំពោះឈូក ឆៃវិញសន្លប់ទឹកទី៣ ដោយសារជង្គង់ផេត អ៊ូប៊ុន(Phat Oubun) ។
សុភីមានប្រកួតប្រកួតចំនួន១៧៣ដង ឈ្នះ១៣១ដង ចាញ់៣០ដង និងស្មើពិន្ទុ១២ដង ។ចំពោះឈូក ឆៃវិញគេមានប្រវត្តិប្រកួត៩៣ដង ឈ្នះ៥៧ដង ចាញ់២៣ដងនិងស្មើពិន្ទុ៣ដង ។កាលជួបគ្នាក្នុងវគ្គវិលជុំនោះ
សុភីចាញ់ឈូក ឆៃដោយពិន្ទុ ។
សម្រាប់ការប្រកួតចុងក្រោយដណ្ដើមចំណាត់ថ្នាក់លេខ៣នេះ មិនដឹងថាឈូក ឆៃឈ្នះ ឬក៏នី សុភីឈ្នះ
នោះឡើយ ។សម្រាប់អ្នកឈ្នះនឹងបានទទួលប្រាក់ រង្វាន់ចំនួន១.៥០០ដុល្លារ រីឯអ្នកចាញ់បានទទួលប្រាក់លើក
ទឹកចិត្តចំនួន១.០០០ដុល្លារប៉ុណ្ណោះ ។នរណាជួបសំណាងល្អ ?
ចំពោះអ្នកដែលត្រូវប្រជែងយកខ្សែក្រវាត់វិញនោះវង្ស វិឆឹ័យក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយអ្នក
ប្រដាល់ថៃផេត អ៊ូប៊ុន(Phat Oubun) ។
អ្នកប្រដាល់ទាំង២រូបនេះ កាលជួបគ្នានៅវគ្គវិលជុំ វិឆ័យឈ្នះផេត អ៊ូប៊ុនដោយពិន្ទុ តែសម្រាប់ការប្រកួតវគ្គ
ផ្ដាច់ព្រ័ត្រនេះអ្វីៗ អាចនឹងមានការប្រែប្រួល ព្រោះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ។
វិឆ័យគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៥ដង ចាញ់៦ដង គេជាអ្នកប្រដាល់ដែលមានកំណត់ត្រា
ប្រកួតល្អ ។អ្នកប្រដាល់រូបនេះ វ៉ៃយឺតបន្តិចមែន តែធ្ងន់ហើយការវ៉ៃចេញរបស់គេច្បាស់ល្អ តែកម្លាំងឆាប់ទន់បន្តិច
ពិសេសគេច្រើនតែចាញ់ស្នៀត កាច់ផ្ដួលរបស់គូប្រកួត ។
ភេត អ៊ូប៊ុនវិញគេមាន ប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៩ដង ចាញ់១៣ដង ។កែង និង ជង្គង់របស់អ្នកប្រ
ដាល់រូបនេះគឺជាអាវុធ ដ៏មានប្រសិទ្ធភាពដែលគេ តែងតែប្រើដើម្បីផ្ដួលគូប្រកួត ។អ្នកប្រដាល់ទាំង២រូបនេះនឹង
ចាញ៉ ឈ្នះគ្នាដោយលំបាក ។
សម្រាប់គូនេះអ្នកបឈ្នះនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារ រីឯជើងឯករង
បានទទួល៣.០០០ដុល្លារ ។វង្ស វិឆ័យ ឬ ផេត អ៊ូប៊ុនដែលមានសមត្ថភាព ប្រជែងបានខ្សែក្រវាត់នេះ ។
ចំពោះគូប្រកួតអមវិញនោះព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់សាប័រ
(Saber) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។
សំណាងមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៧៨ដង ចាញ់១១ដងនិងស្មើ២ដង ។ចំពោះសាប៊័រវិញមាន
ប្រវត្តិប្រកួតចំនួន២២ដង ឈ្នះ១៧ដង និងចាញ់៥ដង ។សម្រាប់គូនេះនរណា ក៏ជឿថាសំណាងឈ្នះដែរហើយ
អាចនឹងឈ្នះមុនទឹកទី៥ទៀតផង ។
ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ថៃ រ៉ុង ណាផា(Rong Napha)ដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
សោភ័ណ្ឌមានប្រវត្តិប្រកួត ចំនួន១២២ដងឈ្នះ១០២ដង ចាញ់១៩ដងស្មើពិន្ទុ១ដង ចំពោះរ៉ុង ណាផាវិញ
មានប្តវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦០ដងចាញ១៥ដង ។សម្រាប់គូនេះ ពិតជាលំបាកស៊ីសងគ្នាហើយ ៕

អត្ថបទដែលជាប់ទាក់ទង