ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគវិស័យទឹកស្អាតម៉ាឡេស៊ី ចង់បង្កើតអាងស្តុកទឹកធំមួយសម្រាប់តម្កល់ទឹកទុកផ្គត់ផ្គង់ក្នុងរដូវប្រាំង នៅកម្ពុជា

50

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគវិស័យទឹកស្អាតមកពីប្រទេសម៉ាឡេស៊ីមួយក្រុម ដែលដឹកនាំក្នុងជំនួបដោយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកជនពិសេស ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួង ​នៅរេសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
​ក្នុងជំនួបពិភាក្សានេះភាគីក្រុមហ៊ុនម៉ាឡេស៊ី ចង់សិក្សាវិនិយោគលើវិស័យទឹកស្អាត ដោយចង់ធ្វើជាភាគីអ្នកលក់ដុំ ផលិតឲ្យទៅអ្នកលក់រាយបន្ត ហើយក៏ចង់ពិនិត្យលទ្ធភាពវិនិយោគបង្កើតអាងស្តុកទឹកធំមួយសម្រាប់តម្កល់ទឹកទុកផ្គត់ផ្គង់ក្នុងរដូវប្រាំងផងដែរ ។

លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងបានលើកឡើងពីគោលនយោបាយវិស័យទឹកស្អាតរបស់ក្រសួង​ដោយបានកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជនទូទាំងប្រទេសនឹងមានបណ្តាញទឹកស្អាតតទៅដល់ ។ លើសពីនេះទៅទៀត ក្រសួងកំពុងដាក់ចេញនូវគោលនយោបាយថ្មីមួយទៀត គឺមិនត្រឹមតែតំបន់ទីប្រជុជនទេ តែត្រូវគិតគូដល់តំបន់ជនបទ និងតំបន់ដាច់ស្រយ៉ាលផងដែរ ។ ពីព្រោះកាលណាប្រជាជនទទួលបានទឹកស្អាតប្រើប្រាស់​គ្រប់គ្នា ពួកគាត់នឹងជៀសផុតពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ដោយការប្រើប្រាស់ទឹកមិនស្អាត ។ ក្នុងនោះវាក៏បានជួយជម្រុញការអភិវឌ្ឍន៌ទូទៅផងដែរ ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមថា៖ទោះបីវិស័យទឹកស្អាតជាភារកិច្ចរបស់រដ្ឋក៏ពិតមែន តែក្នុងដំណាក់កាលនេះ ក្រសួងនៅតែលើកទឹកចិត្តឲ្យវិស័យឯកជនចូលមកវិនិយោគនៅតំបន់ណា​ដែលរដ្ឋមិនទាន់មានលទ្ធភាព ជាពិសេសអ្នកវិនិយោគធំៗ ដែលផលិតរួចលក់ដំបន្ត ដូចគម្រោងវិនិយោគដែលភាគីម៉ាឡេស៊ីបានលើកខាងលើ ។ រីឯតំបន់ជនបទ រឺតំបន់ដាច់ស្រយ៉ាល គឺយើងរកគ្រប់មធ្យោបាយតាមរយៈបង្កើតអាងចម្រោះខ្នាតតូច ដាក់នៅទីតាំងចំកណ្តាលណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋមកទទួលយកសេវាផ្តល់ទឹកស្អាតនេះ ។ ដោយឡែកទាក់ទង និងគម្រោងវិនិយោគចង់បង្កើតអាងស្តុកតម្កល់ទឹក លោកបានមើលឃើញពីសារៈសំខាន់របស់វា ពីព្រោះនៅរដូវវស្សាតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំ រហូតដល់លេចលំនៅដ្ឋានទៀតផង ។ បើយើងមានបច្ចេកទេសស្រូបយកទឹកទាំងនោះ គឺយើងអាចរួមចំណែកដោះស្រាយបានពេលដល់រដូវប្រាំងហើយជួបប្រទះភាពរាំងស្ងួត ។ ក៏ប៉ុន្តែបញ្ហានេះ លោក សូមឲ្យប្រតិភូម៉ាឡេស៊ីពិភាក្សាការងារបច្ចេកទេស ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងធុនធានទឹក​និងឧត្តុនិយម ។
ភាគីក្រុមហ៊ុនម៉ាឡេស៊ី បង្ហាញនូវចំណាប់អារម្មណ៌ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវលើការងារនេះ ហើយនឹងបង្ហាញនូវលទ្ធផលរយៈពេល ០៣ ខែ ក្រោយទៀត ៕

អត្ថបទដែលជាប់ទាក់ទង