ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូចតាមការគ្រោងទុក លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ

191

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថាលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបកំពុងតែប្រព្រឹត្តទៅតាមការគ្រោងទុក

សេចក្តីជូនដំណឹងស្តីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្តប្រចាំឆ្នាំនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបក្រុងសៀមរាបខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់មេត្តាជ្រាបថា៖អាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបស្ថិតនៅភូមិគោកដូងសង្កាត់ទឹកវិលក្រុងសៀមរាបខេត្តសៀមរាបហើយការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះនឹងមានការដុតប្រេងនិងកង់ឡានចាស់ៗបង្កើតជាអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះដែលជាប្រធានបទនៃការធ្វើលំហាត់សមយុទ្ធខាងលើព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនចូលរួមក្នុងសមយុទ្ធនេះ។

ទទួលបានសេចក្តីជូនដំណឹងនេះបញ្ជាការដ្ឋានយោធភូមិភាគទី៤ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាបអភិបាលនៃគណៈអភិបាលក្រុងសៀមរាបអាកាសយានដ្ឋានអន្តរជាតិសៀមរាបមន្ទីរអង្គភាពនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះជាពិសេសភ្ញៀវទេសចរជាតិអន្តរជាតិនិងសាធារណជនទូទៅឲ្យបានជ្រាបជៀសវាងនូវការភ្ញាក់ផ្អើលនិងការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង