ចាប់នារី រកស៊ីផ្លូវភេទ នៅម្តុំវត្តភ្នំ
ភ្នំពេញ៖
ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២២ម៉០០នាទី កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាតចូលថ្ងៃទី១៨ សមត្ថកិច្ចយើងប្រមូលបានសរុបរួមចំនួន០៦នាក់ ស្រី០៦នាក់។
ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ ខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕