ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជនពិការភាព នៅកម្ពុជាត្រូវបាន រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់

57

កំពង់ធំ៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំបានរៀបចំប្រារព្ធទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងពិការភាពដើម្បីសង្គមមួយប្របកដោយបរិយាប័ន្ន » នៅស្រុកប្រាសាទ សំបូរ កាលពីថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកសរី លំ គន្ធារី អភិ បាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងជនមានពិការភាពប្រមាណ ៣០០នាក់។
លោកស្រី លំ គន្ធារី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់តាមរយៈសកម្មភាពជាក់ស្តែងក្នុងការអនុវត្តច្បាប់អនុក្រឹត្យលិខិតបទដ្ឋានគតិយុត្តិនានាលើជនមានពិការភាព។
លោកស្រីបានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន តែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនមានពិការភាព តាមរយៈសមិទ្ធផលធំៗជាច្រើន រួមមានការកសាងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលកុមារគ-ថ្លង់ តំបន់អភិវឌ្ឍន៍លំនៅឋានជនមានពិការភាពគ្រប់ទីកន្លែង និងបានដាក់បញ្ចូលគម្រោងនេះទៅក្នុងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋទៀតផង។ ពិសេសបានចូលរួមយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃនិងសមត្ថភាពរបស់បងប្អូន ក្មួយៗមានពិការភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ការព្យាបាលដោយចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារនិងបង្ការពិការភាព ការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាបនិងភាសាសញ្ញា ការរកការងារធ្វើ សកម្មភាពកីឡា សិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ និងបន្តអនុវត្តន៍ច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នានាជាធរមានឱ្យមានប្រសិទ្ធភាព ពង្រឹងពង្រីកស្មារតីម្ចាស់ការរបស់ជនពិការភាពផ្ទាល់ លើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន នូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អង្គភាពស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការងារពិការភាពនិងស្ដារលទ្ធភាពពលកម្មនៅគ្រប់ថ្នាក់ដោយប្រសិទ្ធភាព និងចីរភាព។
លោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានលើកឡើងថា ក្នុងខេត្តកំពង់ធំមានជនពិការភាពចំនួន ៣.៩៣០នាក់ កុមារមានពិការភាពចំនួន ៥១៤នាក់ ជនមានពិការភាពជាអតីតយុទ្ធជនទទួលរបបគោលនយោបាយពីរដ្ឋាភិបាលក្នុងខេត្តកំពង់ធំសរុប ១.៣៨៧នាក់ ប្រពន្ធចំនួន១.០៨១នាក់ កូន ៣៧៨នាក់ និងអ្នកបម្រើ ២០នាក់៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង