បើកប្រកួតកីឡាកាយសម្ព័ន្ធ ជើងឯកជាតិ និងពានរង្វាន់លោកថោង ខុន
ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបើកការប្រកួតជើងឯកជាតិឆ្នាំ២០១៩និងពានរង្វាន់ឯកឩត្តមថោង
ខុនបានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។
ជាមួយនឹងការចាប់ផ្ដើមនេះសហព័ន្ធបានបើកវគ្គសិក្ខាសាលារយៈពេល២ថ្ងៃដើម្បីបំប៉នដល់មន្ត្រីបច្ចេកទេស
របស់ខ្លួន ។លោកណយ ផាណាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងសិក្ខាសាលា
មានចំនួន២០រូបហើយអ្នកឩទ្ទេសនាមសម្រាប់វគ្គនេះមានលោកណយ ផាណា ផ្ទាល់រួមជាមួយលោកសោ សុផេង និង
វាស សារិទ្ធដែលជាចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជា។
លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមថានេះជាទម្លាប់មួយរបស់សហព័ន្ធព្រោះតាមរយៈសិក្ខាសាលានេះចៅ
ក្រមនឹងបំពេញការងារបានដោយសុក្រឹត និងមានតម្លាភាព ។លោកទទួលស្គាល់ថាមុនពេលប្រកួតឆ្នាំនេះអ្វីៗហាក់ដំណើរ
ការមិនសូវល្អដោយសារតែលោកផ្ដល់ឩិកាសឲ្យក្មេងៗរៀនធ្វើការពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតតែម្ដង ។
លោកបន្តថាបើមិនមានការចាប់ផ្ដើមទេនោះលោកនឹងនៅតែបន្តរែកពុនការងារតែម្នាក់ឯងដដែល ។ឆ្នាំនេះមិនសូវ
តែឆ្នាំក្រោយៗពួកគេនឹងធ្វើបានល្អជាមិនខានឡើយ ។
សម្រាប់កីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic)និងការសម្ព័ន្ធអារទីស្ទិក(Astistic
Gymnastic) ។ក្នុងមួយប្រភេទបែងចែកជាវិញ្ញាសាបន្ថែមទៀត ។
មានរាជធានី ខេត្តចំនួន៤គឺកំពង់ឆ្នាំង តាកែវ ក្រចេះ និង រាជធានីភ្នំពេញបានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន
មកចូលរួមប្រកួត ។កីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានចំនួន៦៤រូបគឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងមកដែរ ។លោក
បន្តថាប្រសិនបើបើកទូលាយនោះនឹងមានអ្នកចូលរួមច្រើនតែដោយសារថវិកាមានកម្រិតនោះតើបសហព័ន្ធកម្រិតយកចំនួន
ប៉ុណ្ណេះ ។
លោកថោង ខុនដែលជាប្រមុខអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធបានឩបត្ថម្ភថវិកាជាច្រើន
សម្រាប់បន្ថែមលើប្រាក់រង្វាន់ដល់ជ័យលាភី ។