ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងអ៊ិនធឺណិតA366 បង្កប់ល្បែងស៊ីសងភ្នាល់បាល់ តាមអនឡាញ នៅខណ្ឌទួលគោក

69

ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌទួលគោក បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់តាមអនឡាញអ៊ិនធឺណិត A366 នៅចំណុចមុខផ្ទះលេខ៣៦៨ ផ្លូវ លេខ២៤៥ ក្រុមទី៣៣ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៨:៣០នាទី ។

ក្នុងប្រតិបត្តិការនោះដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដោយមានលោក ផល សុខរចនា ក្រឡាបញ្ជី បាន
ឃាត់ខ្លួនជនសង្ស័យ៤នាក់៖
១-ឈ្មោះ ងុឹង សារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអ៊ិនធឺណិត A366 ស្នាក់នៅផ្ទះជួលផ្លូវលំ បូរីរុងរឿង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២-ឈ្មោះ លី  ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអ៊ិនធឺណិត A366 ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។
៣-ឈ្មោះ  ងួន ថាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អ៊ិនធឺណិត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។
៤-ឈ្មោះ ងួន  ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អ៊ិនធឺណិត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។

វត្ថុតាងចាប់យកមាន៖ ម៉ូនីទ័រចំនួន២០គ្រឿង , CPU ចំនួន១៥គ្រឿង , ឃីប៊តចំនួន១៥ , ម៉ៅចំនួន១៤ , ម៉ាស៊ីនព្រីនបុងបាល់ ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនឯកសារ ចំនួន២គ្រឿង , ក្បាលកាម៉េរ៉ាសុវត្ថិភាព មួយគ្រឿង , ប្រាក់រៀល ចំនួន៦៩៦៨៥០០រៀល  ,ប្រាក់ដុល្លារចំនួន ២៦៧៥ដុល្លារអាមេរិច វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ នាក់ គន្ធា មួយសន្លឹក , ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Mio ពណ៍ទឹកប៊ិចចាស់ លាយទឹកប្រាក់អត់ផ្លាកលេខ និងឯកសារបុងចាក់បាល់ស៊ីសងមួយចំនួន។

ក្រោយពីត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការ ឃាត់ជនសង្ស័យ០៤នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។ ទីតាំងប្រព្រឹត្តបទល្មើស ត្រូវសមត្ថកិច្ច បិទសៀលឃ្លុំបេផ្ទះជាបណ្ដោះអាសន្ន។ ជនសង្ស័យកំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង