ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបកន្លែងភ្នាល់បាល់តាមអនឡាញ ខុសច្បាប់មួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ ដកហូតបានលុយជិត៥ពាន់ដុល្លារនិងវត្ថុតាងមួុយចំនួនទៀត

71
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ សហការជាមួយគណ:បញ្ជាការឯកភពខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដោយមានលោក ផល សុខរចនា ជាក្រឡាបញ្ជីអមផង បានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ ដកហូតបានលុយជិត៥ពាន់ដុល្លារនិងវត្ថុតាងមួុយចំនួនទៀត។
  ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៨និង៣០នាទីនៅចំណុចមុខផ្ទះលេខ៣៦៨ ផ្លូវ លេខ២៤៥ក្រុមទី៣៣ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
  ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ ទី១-ឈ្មោះ ងុឹង សារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួលផ្លូវលំ បូរីរុងរឿង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២-ឈ្មោះ លី  ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។
៣-ឈ្មោះ  ងួន  ថាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។៤-ឈ្មោះ ងួន  ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។
   ចំពោះវត្ថុតាងចាប់យករួមមានម៉ូនីទ័រចំនួន២០គ្រឿង , CPU ចំនួន១៥គ្រឿង , ឃីប៊តចំនួន១៥ , ម៉ៅចំនួន១៤ , ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនឯកសារចំនួន២គ្រឿង , ក្បាលកាម៉េរ៉ាសុវត្ថិភាព មួយគ្រឿង , ប្រាក់រៀល ចំនួន៦,៩៦៨,៥០០៛ (ប្រាំមួយលានប្រាំបួនសែនប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំរយរៀលគត់ ) ,ប្រាក់ដុល្លារចំនួន២៦៧៥$ (ពីរពាន់ប្រាំមួយរយចិតសិបប្រាំដុល្លារអាមេរិច) វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ នាក់ គន្ធា មួយសន្លឹក , ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Mio ពណ៍ទឹកប៊ិចចាស់ លាយទឹកប្រាក់អត់ស្លាកលេខ និងឯកសារបុងចាក់បាល់ស៊ីសងមួយចំនួន ។
  មន្ត្រីប៉ូលីសខណ្ឌទួលគោកបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ូលីសនិងអាជ្ញាធរបានទទួលព័ត៌មានថា ទីតាំងខាងលើបានលួចបើកល្បែងស៊ីសងដោយខុសច្បាប់ ទើបសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរដែនដីដឹកនាំដោយលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដោយមានលោក ផល សុខរចនា ជាក្រឡាបញ្ជីអមផង បានចុះបង្ក្រាបជាក់ស្ដែងតែម្តង។
   ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការសម្រេចឃាត់ជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។ ទីតាំងប្រព្រឹត្តបទល្មើសសមត្ថកិច្ចយើងបានបិទសៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្ន ។
   បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង