ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិនីហ្សេរីយ៉ាម្នាក់រួមជាមួយវត្ថុតាងគ្រឿងញៀនចម្រុះ៣គីឡូក្រាមបញ្ជូនទៅតុលាការឯបក្ខពួកម្នាក់ទៀតលង់ទឹកស្លាប់

69

ភ្នំពេញ៖ឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងអំពាវនាវសុំការយោគយល់ពីអ្នកសារព័ត៌មាន!  នៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យជាជនជាតិនីហ្សេរីយ៉ា០១នាក់រួមជាមួយវត្ថុតាងគ្រឿងញៀនចម្រុះសរុប០៣គីឡូក្រាមទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ទន្ទឹមជាមួយបក្ខពួកជនសង្ស័យម្នាក់ផ្សេងទៀតជាជនជាតិនីហ្សេរីយ៉ាដូចគ្នាដែលបានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចក្រុមទី៦ភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យ។

គួររំលឹកដែរថាកាលពីព្រលប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដែលរួមមានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរសេនីយ៍ឯកជឹមឬទ្ធីសហការណ៍ជាមួយកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ទោប៉ាន់សុភាពបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខ្នាតធំនៅចំណុចលើផ្លូវបេតុងលេខ១៩និងបន្ទប់ជួលលេខ០៩ជាន់ទី១ភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង០៣ខែដោយឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា០១នាក់ឈ្មោះFRANK UBALE ភេទប្រុសអាយុ៥០ឆ្នាំនិងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទសរុប០៣គីឡូក្រាមហើយនៅក្នុងប្រតិបត្តិការបង្ក្រាបនាពេលនោះក៏មានបក្ខពួកជនសង្ស័យម្នាក់ផ្សេងទៀតដែលជាជនជាតិនីហ្សេរីយ៉ាដូចគ្នាបានរត់គេចពីការតាមចាប់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដោយផ្លោះរបងចូលទៅក្នុងត្រពាំងទឹកមួយកន្លែងនៅចំណុចក្រុមទី៦ភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យ។ជនសង្ស័យខាងលើបានសារភាពថាគ្រឿងញៀនទាំងអស់ជារបស់រូបគេពិតប្រាកដមែនសម្រាប់ធ្វើការជួញដូរចែកចាយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញហើយរូបគេក៏មានបក្សពួកជាជនជាតិនីហ្សេរីយ៉ា០២នាក់ផ្សេងទៀត។០២ថ្ងៃក្រោយមកមានប្រជាពលរដ្ឋចុះបេះត្រកួនបានប្រទះឃើញសាកសពអណ្តែតទឹកដែលជាជនជាតិនីហ្សេរីយ៉ាបក្ខពួកជនសង្ស័យខាងលើបង្កការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំងនារសៀលថ្ងៃទី១៨ខែធ្នូឆ្នំា២០១៩ទើបសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញធ្វើការទម្លាយព័ត៌មានស្តីពីការបង្ក្រាគ្រឿងញៀនខ្នាតធំទាំងនេះដល់អ្នកសារព័ត៌មានបានដឹង។

លោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថាប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះគឺអនុវត្តតាមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍បានណែនាំដល់អាវុធហត្ថទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវទិសស្លោកណែនាំរបស់លោកនាយឧត្តមសេនីយ៍គឺ៖

«ចំពោះប្រទេសជាតិត្រូវតែការពារចំពោះរាស្ត្រប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរពនិងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងម៉ាត់»

ឆ្លៀតក្នុងឱកាសនេះផងដែរលោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងបានអំពាវសុំឲ្យអ្នកសារព៏ត៌មានទាំងអស់សូមយោគយល់ចំពោះករណីខ្លះដែលសមត្ថកិច្ចកំពុងបន្តនិតិវិធីសូមមេត្តាកុំព្យាយាមផ្សព្វផ្សាយដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការស្រាវជ្រាវរបស់សមត្ថកិច្ច។ជាក់ស្តែងដូចជាករណីគ្រឿងញៀនចោរប្លន់ចោរលួចចោរឆក់ឬឃាតកម្មមួយចំនួនភាគច្រើនគឺសុទ្ធតែជាប់ពាក់ព័ន្ធជាមួយមេក្លោងនិងបក្ខពួកច្រើននាក់ដែលសមត្ថកិច្ចត្រូវបន្តធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួន។ដូច្នេះពេលសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសនិងឃាត់ខ្លួនជនសង្ស័យទោះនៅទីកន្លែងឯកជនក៏ដោយឬនៅលើទីសាធារណៈក៏ដោយប្រសិនបើសមត្ថកិច្ចសុំមិនបញ្ចេញព័ត៌មានសូមឲ្យអ្នកសារព័ត៌មានមេត្តាយោគយល់គោរពដល់តួនាទីភារកិច្ចរបស់សមត្ថកិច្ចនិងវិជ្ជាជីវៈសារព័ត៌មានដោយអនុគ្រោះជៀសវាងការផ្សាយព័ត៌មានទាំងនោះប្រែក្លាយជាការជូនដំណឹងដល់មេក្លោងនិងបក្ខពួកជនល្មើសឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់និងគេចខ្លួនកាន់តែឆ្ងាយប៉ុន្តែប្រសិនបើសមត្ថកិច្ចប្រមូលផ្តុំភស្តុតាងកំណត់អត្តសញ្ញាណក្រសោបមុខសញ្ញាបានឬមុខសញ្ញាត្រូវបានគេចខ្លួនបាត់តម្រុយនោះសមត្ថកិច្ចនឹងផ្តល់ព័ត៌មានជាចំហរជូនដល់អ្នកសារព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង