ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំកំពូលលមេដឹកនាំ៥ប្រទេស នៅ ទីក្រុងកួឡាឡុំពួរ មុននឹងបន្តចូលរួមសន្និ បាតអន្តរជាតិហាឡាលថៃលើកទី៦ នៅ ទីក្រុងបាងកក

70

 

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសក កម្មពិសេស និងជាបេសកជន ពិសេសតំណាង ព្រះ រាជាណាចក្រកម្ពុជា​ ប្រចាំអង្គការ​សហ ប្រតិបត្តិការ​ឥស្លាម​OIC(Organization of Islamic Cooperation)បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសជាសមាជិក OIC៥៧ ប្រទេស នៅទីក្រុងកួឡាឡុំពួរ ប្រទេសម៉ាឡេស៊ី។ ពិធីនេះបាន ប្រព្រឹត្ដ កាលពីថ្ងៃ១៩ ធ្នូ ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាល ម៉ាឡេស៊ី សហការរួមគ្នាជាមួយនិងប្រ ទេស៤ រួមមានកាតា,ទួរគី,ប៉ាគីស្ថាន និង អ៊ីរ៉ង់ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជា ម្ចាស់ផ្ទះ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ រួមមានលោក Recep Tayyip Erdogan ប្រធានាធិបតីសាធា រណរដ្ឋតួកគី លោក Mhathir Mohamad នាយករដ្ឋនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រះអង្គម្ចាស់ SHEIKH TAMIN BIN HAM AD AL THANI ប្រធានាធិបតី ប្រទេសកាតា លោក H.E Hasan Ruhani ប្រធានាធិបតីអ៊ីរ៉ង់ណ្តាឧបនា យករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស តំណាងប្រធានាធិបតី នាយករដ្ឋមន្ត្រី រួមនិងឥស្សរជន សំខាន់ៗជាង ៤៥០ នាក់ មកពី៥៦ ប្រទេស ខណៈរដ្ឋមន្ត្រីក្រសួងការបរទេស ប៉ាគីស្ថាន តំណាងអោយ លោក Imran khan ប្រធានា ធិបតីប៉ាគីស្ថាន ខកខានមិនបានចូលរួម។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ផ្តោតលើការសាមគ្គីភាពជាធ្លុងមួយ រវាងប្រទេសឥស្លាមទាំងអស់ តាមរយៈអង្គការ សហ ប្រតិបត្តិការឥស្លាមOIC ដោយយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ អធិបតេយ្យភាព សុចរិតភាព អភិបាលកិច្ច វប្បធម៌ យុត្តិធម៌ សន្តិសុខ សេរីភាព ពាណិជ្ជកម្មការវិនិយោគ ក៏ដូចជាបច្ចេកវិទ្យា និងអីនធើណេត ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ Sultan Abdullah ព្រះ មហាក្ស ត្រនៃប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា៖ក្រោយបញ្ចប់កិច្ចប្រជុំនេះ នៅល្ងាចថ្ងៃដដែល លោក ទេស រដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងដឹកនាំគណៈប្រតិភូ បន្តទៅកាន់ប្រទេសថៃ ដើម្បីចូលរួមសន្និបាតអន្តរជាតិហាឡាលថៃលើកទី៦(Thaila nd Halal Assembly 2019) ផងដែរ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង