ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ សំណេះ សំណាល និងចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស ចំនួន ៥០០មួក

192

ព្រះសីហនុ៖  អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចែកមួកសុវត្តិភាពចំនួន ៥០០មួក ជូនដល់សិស្សានុសិស្សក្រីក្រមកពីសាលាចំនួន៤ ក្នុងក្រុងព្រះសីហនុ ដែលជាការឧបត្ថមរបស់ក្រុមហ៊ុន  ហ្វូរីគ្រុប ខេត្តព្រះសីហនុ ។

លោកស្រី នាយិការសាលាវិទ្យាល័យក្រុងព្រះ សីហនុ បានឱ្យដឹងថាមួកសុវត្ថិភាពចំនួន៥០០ ជាអំណោយរបស់ក្រុមហ៊ុន ហ្វូរីគ្រប់ ខេត្តព្រះសី ហនុ ដើម្បីចែកជូនសិស្សានុសិស្សក្រីក្រនៅក្រុងព្រះសីហនុ ដែលមកពីសាលាវិទ្យាល័យ និងអនុ វិទ្យាល័យចំនួន៤ ក្នុងក្រុងព្រះសីហនុ ក្នុងនោះ វិទ្យាល័យក្រុងព្រះសីហនុចំនួន ២៧០នាក់, វិទ្យា ល័យ ហ៊ុន សែន មិត្តភាពចំនួន ៩០នាក់, អនុវិទ្យា ល័យសម្តេចឪចំនួន ៧០នាក់, និងអនុវិទ្យាល័យតេជោសែនកម្មករចំនួន ៧០នាក់ ។

លោក លី សែលាភ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វូរីគ្រប់ ខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រុមហ៊ុនបាននាំយកមួកសុវត្ថិភាពចំនួន ៥០០ ចែកជូនសិស្សានុសិស្សក្រីក្រ ក្នុងក្រុងព្រះសីហនុ ក្រុម  ហ៊ុននឹងបន្តសហការជា មួយក្រុមការងាររបស់រដ្ឋា ភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងផ្នែកកិច្ចការសាធារណ: ព្រមទាំងបានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះក្មួយៗជាសរសរទ្រូង នៃប្រទេសជាតិ យើងកំពុងខ្វះខាតធនធានមនុស្សយ៉ាងច្រើនក្នុងការ ចូលរួមដឹកនាំ កសាងប្រទេសជាតិ ចៀសវាងការ ប្រព្រឹត្តគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិស្សា នុសិស្ស និងថ្លែងអំណរគុណក្រុមហ៊ុន ហ្វូរីគ្រប់ ដែលបានចូល រួមការងារសង្គម នាំយកមួកសុវត្ថិភាពចែកជូនសិស្សក្រីក្រក្នុងក្រុងព្រះសីហនុ ថ្វីត្បិតតែចំនួននេះមិនបានគ្រប់តាមតម្រូវការ ដែលសាលានិមួយៗពិនិត្យលទ្ធភាពក្នុងការជ្រើសរើសសិស្សក្រីក្រធ្វើ ដំណើរតាមម៉ូតូ និងមានលក្ខខណ្ឌផ្សេងៗទៀត ។ ក្រុមហ៊ុនក៏បានបន្តការងារសាធារណជាមួយរដ្ឋ បាលខេត្ត ដើម្បីស្វែងរកមួកសុវត្ថិភាពយកមកចែកជូនសិស្សានុសិស្សរបស់យើងបន្តទៀត ព្រោះក្មួយៗភាគច្រើនធ្វើដំណើរមកសាលារៀនដោយម៉ូតូ ចាំ បាច់ ត្រូវពាក់មួកសុវត្ថិភាព។ ដោយសារស្ថាន ភាព ផ្លូវថ្នល់របស់យើងត្រូវបានកសាងពង្រីកឡើងវិញ ការធ្វើដំណើមិនលឿន ត្រូវគោរពច្បាប់ចរាចរណ៍ជាការចាំបាច់ ហើយការចែកមួកសុវត្ថិភាពសម្រាប់ក្មួយៗដែលជាអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរជារៀងរាល់ថ្ងៃមកកាន់សាលារៀន ការប្រើប្រាស់មួកសុវត្ថិភាពពិតជាបានចូលរួមចំណែកការពារសុខសុវត្ថិភាពពេលធ្វើដំណើរ និងអំពាវនាវដល់ក្មួយធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិត៕

 

អត្ថបទដែលជាប់ទាក់ទង