សម្តេចក្រឡាហោម ស ខេង បានអំពាវនាវសប្បុរស់ជន ក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត នៅក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា
បាត់ដំបង៖ ពាក់ព័ន្ធនឹងការហាមឃាត់ ធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវសប្បុរស់ជនក្នុងស្រុក ក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត នៅក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ។
សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង ។
ចំពោះមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុល ថែទាំស្ពានថ្មចាស់នេះ ។
មួយវិញទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវសប្បុរស់ជនក្នុងស្រុករបស់យើង ក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតនៅក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បីជួយសម្រួលការចរាចរណ៍ទាំងការដឹកជញ្ជូន និងការធ្វើដំណើរ ។
រដ្ឋបាលខេត្តបាត់ដំបង មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ៕