ជនសង្ស័យវាយនាយចឺម ត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ , ហើយអ្នកមានមុខងារធំគួរកុំលូកដៃជួយជនបង្កអី បើមិនចង់ខ្មាសអ្នកលេងហ្វេសបុក
ភ្នំពេញ៖ លោកហេង ឡុង បានលើកឡើងថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ រង់ចាំតែដីកាសម្រេចពីតុលាការប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា សូមបងប្អូនសាធារណជនស្ងប់ចិត្ត ម៉ោងនេះនាយចឺម ដែលជាជនរងគ្រោះ មិនបានគិតពីចំនួនទឹកប្រាក់ ដែលជនបង្កត្រូវសងឡើយ សូមបងប្អូនកុំបារម្ភពីចំនួនតិច ឬច្រើន។
បញ្ហាបន្ទាប់ដែលយើងត្រូវគិតគូរគឺមានពីរ៖
ទី១ គឺសម្រាកព្យាបាលខ្លួនកំពុងតែមានរបួស និងអារម្មណ៍ភយ័តក់ស្លុត មិនទាន់ប្រក្រតី។
ទី២ ត្រឡប់មកភ្នំពេញវិញ ដើម្បីរៀបចំឯកសារជាមួយមេធាវីរបស់សមាគម ដើម្បីតទល់ក្តីជាមួយនឹងជនបង្កនៅតុលាការដើម្បីធានាបានយុត្តិធម៌។
សម្រាប់ខ្ញុំនៅតែមានជំនឿចិត្តទៅលើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចមិនដែលការពារភាគីល្មើសឡើយ។
ក្នុងនាមជនរងគ្រោះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលមានការបារម្ភ និងអាណិតអាសូរចំពោះនាយចឹម សូមឲ្យវប្បធម៌ជួយជ្រោមជ្រែងគ្នានេះ នៅបន្តគង់វង្សដើម្បីជួយដល់ជនរងគ្រោះផ្សេងៗទៀត។
ចំណែកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរៀបរាប់ថា រឿងនាយ ចឺម ត្រូវអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត ហើយអ្នកមានមុខងារធំគួរកុំលូកដៃជួយជនបង្កអី បើមិនចង់ខ្មាសអ្នកលេងហ្វេសបុកនៅពេលអស់តំណែងដោយសារតែការ
អន្តរាគមន៍ ពីព្រោះថាបើមើលតាមVideoឃ្លីប គឺជាការវាយប្លន់តែម្តង ដូច្នេះត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ដើម្បី ពង្រឹងនីតិរដ្ឋនិងលុបបំបាត់ការប្រើអំពើហិង្សាអនាធិបតេយ្យក្នុងសង្គមខ្មែរយើង។
លោកបានបន្ថែមថា បង្កើតច្បាប់មកគឺដើម្បីដាក់ទោសជនប្រព្រឹត្តខុសច្បាប់ បើអ្នកមានអំណាចឬ ក្រុមគ្រួសារ និង សាច់ឈាមរបស់
អ្នកមានអំណាចប្រព្រឹត្តអំពើខុសនឹងច្បាប់ហើយមិនដាក់ទោស តើបង្កើតច្បាប់មកដើម្បីអ្វីទៅ..? សូមពួកយើងរួមគ្នា ជំរុញឲ្យមានការ
អនុវត្តច្បាប់ឲ្យមានតម្លាភាព ៕