ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​បារាំង​ម្នាក់​ ធ្លាប់​​ ប្លន់​ និង​សម្លាប់​មនុស្ស​ជា​ច្រើន​លើក ​នៅ​ប្រទេស​បារាំង​ និង​ធ្លាប់​ជាប់គុក​រយៈពេល​២០​ឆ្នាំ​ ចូលខ្លួន​មក​ការិយាល័យ​អន្តោប្រវេសន៍​

96

 

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​៣០​នាទី​ មាន​ជនបរទេស​ម្នាក់​ មក​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គោលបំណង​ ដាក់​ពាក្យបណ្ដឹង​បាត់​លិខិតឆ្លងដែន​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ជនបរទេស​ខាងលើ​ឈ្មោះ​ DALIARI​ PATRICK​ JEAN​ BAPTISTE​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ ជនជាតិ​បារាំង​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ បន្ទាប់​មក​កម្លាំង​ការិយាល័យ​បាន​សាកសួរ​ដឹង​ថា​ ជន​នេះ​បាន​លួច​ចូល​មក ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៩​ តាម​ច្រករបៀង​​ប៉ោយ​បែ​ត​​ ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​ពុំ​មាន​ប្រើប្រាស់​លិខិតឆ្លងដែន​។​ បន្ទាប់​មក​ជន​នេះ ​បាន​សារភាព​ថា ​ខ្លួន​គេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​ និង​សម្លាប់​មនុស្ស​ ជា​ច្រើន​លើក​នៅ​ប្រទេស​បារាំង​ និង​ធ្លាប់​ជាប់គុក​រយៈពេល​២០​ឆ្នាំ​ រួច​មក​ហើយ​។​

​បច្ចុប្បន្ន​ជនបរទេស​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង