ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភារធារីនៃស្ថានទូតកាណាដា ជួបលោកប្រធាន កឹម សុខា

133

 

ភ្នំពេញ៖ លោកស្រី Allison Stewart ភារធារីនៃស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខលោក កឹម សុខា នៅគេដ្ឋានរបស់លោក នៅរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោកស្រីភារធារីបានលើកឡើងថា ប្រទេសកាណាដា បានជួយនិងគាំទ្រ និងបន្តជួយនិងគាំទ្រដំណើរការប្រជាធិបតេយ្យ និងការលើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ លោក កឹម សុខា បានអរគុណចំពោះរដ្ឋាភិបាលកាណាដា ដែលបានជួយនិងគាំទ្រដល់កិច្ចការនេះ។

លោកស្រីភារធារីបានជម្រាបថាកាណាដា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពនិងករណីរបស់ លោក កឹម សុខា ជាពិសេស សវនាការ នៅពេលខាងមុខនេះ។

លោកប្រធាន កឹម សុខា ក៏បានស្វាគមន៍និងអបអរសាទរនូវការពង្រឹង និងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានា ដើម្បីបម្រើ ការពារ កសាង ដែលជាផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង