យុទ្ធនាការឃោសនាបោះឆ្នោតលើកទី៣ របស់គណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និសីទកោះពេជ្រ មានមនុស្សចូលរួម៣៥០០០នាក់
ភ្នំពេញ ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានជួបជុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និសីទកោះពេជ្រ នៅព្រឹកថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមានសម្តេចវិបុសសេនាភក្តីសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណ៣៥០០០នាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ។
កម្មវិធី បើកយុទ្ធនាការឃោសនាជាលើកទី៣របស់គណបក្សប្រជាជនកម្ពុជានេះបានចាប់ផ្តើមឡើងនៅម៉ោង ៧និង៤០ ព្រឹក ជាមួយនឹងការ ថ្លែងសន្តរកថារបស់សម្តេចវិបុសសេនាភក្តី រួចទើបក្បួនឃោសនាធ្វើដំណើរបានចេញពីកោះពេជ្រ ដោយបែបចែកជា២ខ្សែដើម្បីដង្ហែក្បួន ក្នុងនោះខ្សែទី១ ចាកចេញពីកោះពេជ្រ មកដល់នាគបាញ់ទឹក បត់ឆ្វេងឡើងផ្លូវសុធារស បន្តមកផ្លូវ ម៉ៅសេទុង ឆត់ឆ្វេងឡើងមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្ស បត់ស្តាំមកផ្លូវព្រែកប្រា( ផ្លូវ៣៦៩) ឆ្ពោះមកស្ពានព្រែកសំរោង បត់ឆ្វេងមកស្តុបTiger បត់ធ្វេងមកផ្លូវជាតិលេខ១ បន្តឡើងមកកាន់ស្ពានព្រះមុនីវង្សវិញ ទើបបន្តមកក្បាលថ្នល់ ផ្លូវ២៧១ ឡើងផ្លូវ៣៧១ បន្តឡើងមកស្ពានដែក ហើយបន្តបត់ឆ្វេងឡើងផ្លូវ២១៧ ទៅស្តុបចំការដូង បត់ស្តាំទៅផ្លូវព្រៃស បត់ស្តាំទៅផ្លូវបេតុងមុខវត្តធម្មត្រៃ ឆ្ពោះមកផ្លូវ៣០ម៉ែត្រ មកផ្លូវផ្សារទួលពង្រ បត់ស្តាំមកផ្លូវចោមចៅ ហើយទើបមកបំបែកគ្នានៅច្រមុះជ្រូកស្ទឹងមានជ័យ។
ដោយឡែកសម្រាប់លោកឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំមហាជននិងក្រុមយុវជនរាជធានីកខ្សែទី២ ដោយចេញពីកោះពេជ្រនៅម៉ោង៧និង៤០នាទីព្រឹកដូចគ្នា ឆ្ណោះមកកាន់រង្វង់មូលជួន ណាត មកផ្លូវព្រះស៊ីសុវត្តិ បន្តមកក្រោមស្ពានជ្រោយចង្វា បន្តមកផ្លូវជាតិលេខ៥ មកក្រោមស្ពានព្រែកព្នៅ ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ បត់ឆ្វេងចូលវត្តច័ន្ទបុរីវង្ស ខណៈហួសវត្ត២គីឡូម៉ែត្រ បត់ធ្វេងចូលផ្លូវបេតុងសំរោង បត់ឆ្វេងចូលផ្លូវ១៥១ ឡើងមកផ្សារព្រែកព្នៅ ឡើងផ្លូវជាតិលេខ៥ មកស្ពានព្រែកព្នៅ បត់ស្តាំបន្តទៅផ្លូវកប់ស្រូវ រួចបត់ឆ្វេងចូលមកផ្លូវហាណូយ បន្តមកស្ពានអាកាសស្តុបផ្សារដីហុយ កាត់មកផ្លូវទ្រុងមាន់ បន្តបត់ស្តាំទៅឡើងផ្លូវចោមចៅហៅផ្លូវវេង ស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ រួចបន្តបត់ឆ្វេងទៅផ្លូវជាតិលេខ៣ ដើម្បីបញ្ចប់ក្បួន។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ហើយសម្រាប់យុទ្ធនាការឃោសនាជាលើកទី៣ នាព្រឹកថ្ងៃទី២២ កក្កដានេះ គេសង្កេតឃើញមានគណបក្សចំនួន៥ ដែលធ្វើសកម្មភាពឃោសនា ។ពាក់ព័ន្ធនឹងការឃោសនានេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ខែកក្កដានេះ ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះផងដែរ ៕