ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីពាណិជ្ជកម្មប្តេជ្ញា ដឹកនាំជម្នះ រាល់បញ្ហាប្រឈមដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជននិងប្រទេសជាតិ

47

(ភ្នំពេញ)រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ានសូរស័ក្តិបានប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមនានាដែលក្រសួងបានជួបប្រទះនាពេលកន្លងមកដើម្បីនាំយកសមិទ្ធផលថ្មីៗលើវិស័យពាណិជ្ជកម្មជូនប្រជាជននិងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២០ខាងមុខជាពិសេសការធ្វើពិពិធកម្មទីផ្សារនិងឱកាសការងារសំដៅជំរុញការអភិវឌ្ឍនិងបែងចែកកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។

ការប្តេជ្ញារបស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០នៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីប៉ានសូរស័ក្តិបានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មCTIS កម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភានិងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០។

«ក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតនិងទីផ្សារដែលនៅមានសក្តានុពលនាំចេញដូចជាចិនជប៉ុននិងកូរ៉េតាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង១៦ប្រទេសដែលហៅកាត់ថាRCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ» លោកប៉ានសូរស័ក្តិបានគូសបញ្ជាក់។

បន្ថែមលើនោះទៀតលោករដ្ឋមន្ត្រីក៏បានសំណូមពរអង្គពិធីផ្តោតការពិភាក្សានិងផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួនមានដូចជា៖ការពង្រឹងសមត្ថភាពកម្ពុជាដើម្បីបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និងសាកល, ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងបដិវដ្តន៍ឧស្សាហកម្មទី៤, ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ច, ការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម, ការពង្រឹងសហការជាមួយវិស័យឯកជនដើម្បីធានាចីរភាពកំណើននិងការបន្តកែលម្អពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងសំដៅជំរុញការនាំចេញកសិផលឱ្យបានអតិបរមា។

សូមជម្រាបថាតាមរយៈការចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីគ្រប់គ្រងលើចំណូលចំណាយនិងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៩នេះបានកៀរគរចំណូលបង់ចូលថវិកាជាតិប្រមាណជាង១០៨ពាន់លានរៀល៕

អត្ថបទដែលជាប់ទាក់ទង