ក្រុមចោរលួចចូល គាស់ទូដែក សាខាពន្ធដារខេត្តតាកែវ
(តាកែវ)៖សាខាពន្ធដារខេត្តតាកែវត្រូវក្រុមចោរលួចគាស់ទូដែកលួចយកបានប្រាក់និងឯកសារមួយចំនួនដោយសុវត្ថិភាពកាលពីវេលាម៉ោងប្រមាណ១២រំលងអាធ្រាត្រថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នេះនៅទីតាំងក្នុងសង្កាត់រកាក្រុងដូនកែវ។
សមត្ថកិច្ចក្រុងដូនកែវបានទទួលស្គាល់ថាពិតជាមានករណីចោរចូលគាស់អគារសាខាពន្ធដាខេត្តតាកែវពិតប្រាកដមែនកាលពីយប់មិញនេះដោយក្រុមចោបានលួចលុយប្រមាណ២លានរៀលនិងរុះរើឯកសាររាយប៉ាយពាសពេញបន្ទប់ដោយក្រុមចោរទាំងនោះបានដាក់ជណ្តើរឬស្សីឡើងចូលគាស់តាមបង្អួចអាគារសាខាពន្ធដារ។
លោកពៅពុត្រាប្រធានសាខាពន្ធដាខេត្តតាកែវបានប្រាប់ថាពិតជាមានករណីចោរចូលគាស់អាគារពន្ធដារពិតប្រាកដមែនក៏ប៉ុន្តែលោកមិនបានប្រាប់លម្អិតពីបញ្ហានេះទេហាក់ដូចជាចង់លាក់លៀមពីបញ្ហានេះ។លោកបានថ្លែងថា«គ្មានបាត់លុយឬឯកសារអ្វីនោះទេ។សូមកុំផ្សាយអីរឿងហ្នឹង»។
កម្លាំងនគរបាលក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការកំពុងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសឲ្យទាល់តែបាន៕