ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងអយ្យការចោទប្រកាន់ ថៅកែស្ថានីយ៍ប្រេងPTT ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខណៈគ្រូបង្រៀនឲ្យត្រឡប់ទៅផ្ទះវិញ

60

ភ្នំពេញ៖នៅយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នេះព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកសាយណូរ៉ាបានបញ្ចប់ការសាកសួរលោកសារុនវិធុរ៉ាក់ថៅកែស្ថានីយ៍ប្រេងPTT នៅជិតរង្វង់មូលគួស្រូវហើយបានសម្រេចចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈលោកអ៊ឹមសិរីរដ្ឋជាជនរងគ្រោះត្រូវបានលោកព្រះរាជអាជ្ញារងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដោយសាររកមិនឃើញកំហុស។

មន្រ្តីជាន់ខ្ពស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់បណ្តាញព័ត៌មានថា«ក្រោយបញ្ចប់ការសួរនាំលោកសាយណូរ៉ាព្រះរាជអាជ្ញារងពិតជាបានសម្រេចចោទថៅកែស្ថានីយ៍ប្រេងនោះមែននិងបក្ខពួកពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសព្រោះអ្នកប្រព្រឹត្តមានគ្នាច្រើនតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ»ចំពោះគ្រូបង្រៀនវិញក្រោយការសួរនាំគឺរកមិនឃើញកំហុសគាត់នោះឡើយហើយក៏គ្មានភស្តុតាងដាក់បន្ទុកគាត់ទៀតផងដូច្នេះហើយក៏តំណាងអយ្យការសម្រេចឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

ក្រោយការចោទប្រកាន់ថៅកែស្ថានីយ៍ប្រេងPTT រូបនេះត្រូវបានតំណាងអយ្យការសម្រេចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តទៀតនៅថ្ងៃស្អែក៕

អត្ថបទដែលជាប់ទាក់ទង