អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាមចំនួន១០គ្រាប់ ទៅឱ្យអង្គភាពហេឡូត្រាស
ឧត្តរមានជ័យ៖ នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើពិធីប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១០គ្រាប់ សេសសល់ពីសម័យសង្គ្រាម ទៅឲ្យអង្គភាពហេឡូត្រាសយកទៅកម្ទេចចោល ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាលស្រុក កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
លោក អធិការនគរបាលស្រុក បានឱ្យដឹងថា គ្រាប់ទាំង១០គ្រាប់ដែលមានប្រភេទ គ្រាប់B៤០ចំនួន៥គ្រាប់ និងគ្រាប់B៤០កន្លះ១គ្រាប់ គ្រាប់កាំភ្លើងផ្លោង១២០mmចំនួន១គ្រាប់ គ្រាប់m៧៩ចំនួន៤គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម ត្រូវបានកម្លាំងអធិកាដ្ឋាននគរបាលស្រុក រកឃើញនៅ៣កន្លែងផ្សេងៗគ្នា នៅក្នុងស្រុកត្រពាំងប្រាសាទ។
អាជ្ញាធរក៏ដូចអង្គភាពហេឡូត្រាស បានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់ទាំងនោះ ដោយកុំប្រថុយប្រថានជីកដីនៅក្បែរគ្រាប់ ឬធ្វើសកម្មភាពផ្សេងៗដែលជាទង្វើ នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ៕